ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាកលវិទ្យាល័យស្វាយរៀង ដឹកនាំដោយលោក ឡឹក វីរ: សាកលវិទ្យាធិការរង បានជួបប្រជុំ និងពិភាក្សាជាមួយសហគ្រិន និងវិនិយោគិនជនជាតិចិន មកពីតំបន់សេដ្ឋកិច្ចពិសេស Hi-Park បាវិត ស្តីពីការជ្រើសរើស និងសម្រាំងធនធានមនុស្ស ពិសេសនិស្សិតដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យស្វាយរៀង ដើម្បីទៅធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ធ្វើកម្មសិក្សាការងារនៅបណ្ដារោងចក្រនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ។ ជំនាញដែលតំបន់ត្រូវការរួមមាន គណនេយ្យ (Accounting) គ្រប់គ្រងពាណិជ្ជកម្ម (Management) គ្រប់គ្រងធនធានមនុស្ស (Human resource management) និង ទំនាក់ទំនងជាមួយអតិថិជន (Customer communication ... click to continue
ការវាយតម្លៃកម្មវិធីសិក្សា ចំនួន៤ ដោយអ្នកជំនាញវាយតម្លៃកម្មវិធីជាតិ មកពីអគ្គនាយកដ្ឋានឧត្តមសិក្សា
ថ្ងៃទី០១-០៦ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានទទួលប្រតិភូមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា និងអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ ដើម្បីមកធ្វើការវាយតម្លៃកម្មវិធីសិក្សា ចំនួន៤ ដែលបានអភិវឌ្ឍន៍ឡើងរវាងសាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន២កម្មវិធី (ជំនាញក្សេត្រសាស្រ្ត និងវិទ្យាសាស្រ្តសត្វ) និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន២កម្មវិធី (ជំនាញមេកានិច និង អេឡេត្រូនិចនិងស្វ័យប្រវត្តិកម្ម)។ ការវាយតម្លៃកម្មវិធីសិក្សានេះ គឺធ្វើឡើងដោយលោកបណ្ឌិត ខាន់ បូផាន់ ជាអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ និងមានការសម្របសម្រួលដោយ មន្ត្រីអគ្គនាយកដ្ឋានឧត្តមសិក្សា។ ពិធីបើកកិច្ចប្រជុំពិភាក្សា ដើម្បីដំណើរការវាយតម្លៃកម្មវិធីសិក្សានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឡឹក វីរៈ សាកលវិទ្យាធិការរង និងជាប្រធានសមាសភាគ១ នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP ... click to continue
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និង ភាសាបរទេស នៃសាកលវិទ្យាល័យស្វាយរៀង បានរៀបចំសិក្ខាសាលាស្តីពី Project-Based Learning (PBL)
ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និង ភាសាបរទេស នៃសាកលវិទ្យាល័យស្វាយរៀង បានរៀបចំសិក្ខាសាលាស្តីពី Project-Based Learning (PBL) ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ សរុបប្រមាណ២៥រូប ដោយមានវាគ្មិនជាអ្នកស្ម័គ្រចិត្តមកពីស្ថានទូតអាមេរិច។ On August 03, 2023, the Faculty of Arts, Humanities and Foreign Languages of Svay Rieng University organized a Workshop on Project-Based Learning (PBL) for a total of 25 lecturers and ... click to continue
សិក្ខាសាលា ស្តីពី គំរូក្របខណ្ឌកម្មវិធីសិក្សាសម្រាប់សាកលវិទ្យាល័យស្វាយរៀង
នាថ្ងៃទី២៦ ថ្នាក់ដឹកនាំ និងក្រុមការងារគម្រោង ព្រមទាំងបុគ្គលិក មន្ត្រីអប់រំនៃសាកលវិទ្យាល័យស្វាយរៀងចំនួន ៣៣នាក់ដឹកនាំដោយ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង អញ្ជើញចូលរួមសិក្ខាសាលា ស្តីពី គំរូក្របខណ្ឌកម្មវិធីសិក្សាសម្រាប់សាកលវិទ្យាល័យស្វាយរៀង ដែលប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដែលសម្របសម្រួលដោយ មជ្ឈមណ្ឌលឧត្តមភាពនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងធ្វើបទបង្ហាញ និងណែនាំដោយលោក បេង ស៊ីម៉េត មន្ត្រីអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក។ លោក បេង ស៊ីម៉េត មន្ត្រីអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក បានចែករំលែកបទពិសោធន៍, បទបង្ហាញពី Svay Rieng University-Leadership for Results-Action Plan 2023-2024 And Beyond (working paper) និង សម្របសម្រួលដំណើរការរៀបចំគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដំណាក់កាលទី២ (HEIP- 2) ដែលផ្តោតសំខាន់លើការ ធ្វើទំនើបកម្មកម្មវិធីសិក្សា Modernization Curriculum ជាមួយនឹងកម្មវិធីវិនិយោគ Investment Project ដែលក្នុងនោះគឺនឹងត្រូវបញ្ចូលនូវវិធីសាស្ត្របង្រៀនតាមបែប Project-Based Learning ... click to continue
សូមថ្វាយព្រះរាជសព្វសាធុការពរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៧ យាងចូល ៨៨ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣
កិច្ចប្រជុំCALOHEA Sixth General Meeting ប្រទេសម៉ាឡេសុី
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ អត្ថបទ ប៉ែន ឌីណា ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគម្រោងCALOHEAរបស់សាកលវិទ្យាល័យស្វាយរៀងចំនួន០២រូប ដឹកនាំដោយលោកស៊ិន ពុទ្ធាសាធ សាកលវិទ្យាធិការរង និងជាប្រធានសម្របសម្រួលគម្រោងនៃសាកលវិទ្យាល័យស្វាយរៀងនិងលោកប៉ែន ឌីណា បានអញ្ជើញចូលរួមកិច្ចប្រជុំ CALOHEA Sixth General Meeting នៅសណ្ឋគារ Concorde Hotel, ទីក្រុងកូឡាឡាំពួរ, ប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំរយៈពេល០៣ថ្ងៃ ផ្តោតលើការចែករំលែកការអនុវត្តនៃយន្តការធំៗចំនួន៣ Recognition Mechanism (RM)ដែលមានយន្តការRM 1 Qualification Reference Framework, RM 2 Student Workload and RM 3 Authentic Assessment តាមរយៈការធ្វើបទបង្ហាញ និងការពិភាក្សាដោយមានអ្នកសម្របសម្រួលតាមជំនាញ SAG។ ការពិភាក្សាតាមក្រុមជំនាញ Subject Area Group (SAG)ទាំង៣ដែលមាន Civil Engineering, Medicine និង Teacher Education ការរៀបចំផែនការត្រូវអនុវត្តបន្ទាប់ និងថ្ងៃទី៣នៃកិច្ចប្រជុំត្រូវនឹងថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២៣ ជាការធ្វើបទបង្ហាញលទ្ធផលនៃការពិភាក្សាក្រុមទាំង៣ និងកម្មវិធីបន្ទាប់ជាការពិភាក្សាការត្រៀមរៀបចំកិច្ចប្រជុំNational ... click to continue
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន៩
ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ប្រតិភូសាកលវិទ្យាល័យស្វាយរៀង ដឹកនាំដោយឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ... click to continue
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យស្វាយរៀង ចំនួន១៨រូប ទទួលបានមេដាយការងារ ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីជូនដំណឹង ស្តីពីការរៀបចំបាឋកថាស្តីពី ការឈ្វេងយល់ពីកម្ពុជា-ចិន រួមគ្នាកសាងគំរូភាពនៃសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ
សាកលវិទ្យាល័យស្វាយរៀង សហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន (Cambodian Chinese Evolution Researcher Association ... click to continue
មន្ត្រីគម្រោងCALOHEA ចូលរួមកិច្ចប្រជុំលើកទី៥ នៅប្រទេសហ្វីលីពីន
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ម៉ោង១០.២៦ អត្ថបទ៖ ប៉ែន ឌីណា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក ប៉ែន ឌីណា គ្រូបង្រៀន មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេសនិងជាមន្ត្រីអនុវត្តគម្រោងCALOHEA នៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ជាតិលើកទី៥ (5th CALOHEA National Meeting) នៅសាកលវិទ្យាល័យ University of San Agustin, ទីក្រុង Iloilo ប្រទេសហ្វីលីពីន។ កម្មវិធីធ្វើឡើងដោយមានការចូលរួមផ្ទាល់ និងអនឡាញ ដោយមានការចូលរួមពីប្រធានគម្រោង មន្ត្រីគម្រោងរបស់ប្រទេសដៃគូនិងជាសមាជិក និងមានការចូលរួមពីនយោជក បុគ្គលិកអប់រំ អតីតនិស្សិត និងនិស្សិត។ ខ្លឹមសារនៃកិច្ចប្រជុំផ្តោតលើ ទិដ្ឋភាពទូទៅរបស់គម្រោង បទបង្ហាញពីនយោជក ស្ថាបនឯកជន និងរដ្ឋ ស្តីពីការផ្លាស់ប្តូរនិស្សិត Internationalization បញ្ហាប្រឈមនានា និងមានបទបង្ហាពីវាគ្មិនដែលមកពីប្រទេសដៃគូនិងជាសមាជិក ដែលបទបង្ហាញផ្តោតសំខាន់លើយន្តការធំៗចំនួន៣របស់គម្រោង ទី១ ការបង្កើតនិងប្រើប្រាស់ក្របខណ្ឌគុណវឌ្ឍន៍មួយដែលអាចយកមកចែករំលែកប្រើប្រាស់ទៅដល់កម្រិតតំបន់និងអន្តរជាតិ ទី២ ការវាស់វែងកិច្ចការរបស់និស្សិត student workload រាប់ទាំងការងារក្នុងថ្នាក់ និងសកម្មភាពទាំងឡាយដែលនិស្សិតធ្វើដូចជាទៅបណ្ណាល័យ ធ្វើការជាក្រុម ការចុះតាមតំបន់ ។ល។ ហើយថាតើពេលវេលាប្រើប្រាស់ដើម្បីរៀនមុខវិជ្ជាមួយ បានជោគជ័យត្រូវការពេលប៉ុន្មាន និងទី៣ ការវាយតម្លៃAuthentic Assessment ដែលផ្តោតលើ ការប្រឹក្សានិងពិភាក្សាជាមួយអ្នកពាក់ព័ន្ធជាពិសេស បុគ្គលិកអប់រំដែលបង្រៀនមុខវិជ្ចាជាក់លាក់ណាមួយ ដើម្បីចង់ដឹងថាតើគ្រូបង្រៀនយល់ដឹងលើAuthentic Assessmentកម្រិតណានិងបានប្រើប្រាស់កម្រិតណា។   ... click to continue