ថ្ងៃផ្សព្វផ្សាយៈ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង រួមជាមួយគណៈប្រតិភូរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសាកលវិទ្យាល័យមួយចំនួនទៀត បានអញ្ជើញចូលរួមកម្មវិធី "វគ្គបណ្តុះបណ្តាលសម្រាប់អ្នកចាប់ផ្តើមបង្កើតគោលនយោបាយប្រព័ន្ធអេកូកម្ពុជា" The Training for Cambodian Startup Eco-System Policymakers ដែលកម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសកូរ៉េ ។   ... click to continue
Month: March 2023
អបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ០៨មីនា
មន្ត្រីពីររូបនៃសាកលវិទ្យាល័យស្វាយរៀង ចូលរួមសិក្ខាសាលា ស្តីពី ការគាំទ្រគ្រឹះស្ថានឧត្តមសិក្សាក្នុងការរៀបចំទស្សនាវដ្តីស្រាវជ្រាវ
ថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២៣ នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ស្តីពី "ការគាំទ្រគ្រឹះស្ថានឧត្តមសិក្សាក្នុងការរៀបចំទស្សនាវដ្តីស្រាវជ្រាវ" នាសាលប្រជុំបាណន់នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពលោកបណ្ឌិត ហេង គ្រេង ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត និងមានសមាសភាពចូលរួមពីគ្រឹះស្ថាន ឧត្តមសិក្សារដ្ឋ និងឯកជន សរុបចំនួន៤៥រូប។ មន្ត្រីចំនួនពីររូប ដែលបានចូលរួមក្នុងសិក្ខាសាលានោះ គឺ៖ ១. លោកបណ្ឌិត ជីវ ភីនី មន្ត្រីទទួលបន្ទុកការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ ២. លោកបណ្ឌិត សិរី ម៉ារឌី មន្ត្រីទទួលបន្ទុកកិច្ចការទំនាក់ទំនងអន្តរជាតិ គោលបំណងនៃសិក្ខាសាលានេះ គឺ ១) ផ្សព្វផ្សាយសៀវភៅណែនាំស្តីពី ការបង្កើត គ្រប់គ្រង និងអភិវឌ្ឍទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត, ២) ចែករំលែកពីដំណើរការនៃការបង្កើត គ្រប់គ្រង និងអភិវឌ្ឍទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត, ៣) រៀបចំផែនការបង្កើត និង/ឬអភិវឌ្ឍគុណភាពនៃទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត នៅតាមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។ ពាក់ព័ន្ធនឹងការរៀបចំទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្តនេះ កន្លងមក សាកលវិទ្យាល័យស្វាយរៀងបានបង្កើត និងបោះពុម្ពព្រឹត្តបត្រស្រាវជ្រាវវិទ្យាសាស្រ្ត (Scientific Research Review) បានចំនួន២លេខ គឺលេខទី១ នៅឆ្នាំ២០១៥ និងលេខទី២ នៅឆ្នាំ២០១៦។ ការអាក់ខានបោះពុម្ពផ្សាយព្រឹត្តបត្ររហូតមកដល់ពេលនេះ គឺដោយសារកង្វះអត្ថបទស្រាវជ្រាវ (Manuscript) កង្វះអ្នកត្រួតពិនិត្យអត្ថបទ (Reviewer) និងបញ្ហាបច្ចេកទេសមួយចំនួន។ ឆ្លងតាមស្មារតីសិក្ខាសាលានេះ សាកលវិទ្យាល័យស្វាយរៀង នឹងរៀបចំដំណើរការឡើងវិញនូវព្រឹត្តបត្រស្រាវជ្រាវរបស់ខ្លួន ដោយកែប្រែទៅជា ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យស្វាយរៀង (SRU Scientific Research Journal ... click to continue
សេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើស និងផ្តល់ឋានៈសាស្ត្រាចារ្យ ដល់មន្ត្រីអប់រំមហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យស្វាយរៀង
យោង៖ ១- ប្រកាសលេខ១៤៨៧ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្តីពីការជ្រើសរើស និងផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យអប់រំ ២- ស្មារតីអង្គប្រជុំគណៈគ្រប់គ្រង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ៣- លិខិតបង្គាប់ការលេខ២៤០/២៣ សសរ របស់សាកលវិទ្យាល័យស្វាយរៀង ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្តីពីការបង្កើតគណៈកម្មការវាយតម្លៃ ផ្តល់ឋានៈសាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យកសិកម្ម។ មហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យស្វាយរៀង សូមជូនដំណឹងដល់មន្ត្រីអប់រំទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យស្វាយរៀង នឹងធ្វើការជ្រើសរើសបេក្ខជនដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ ស្របទៅតាមប្រកាសលេខ១៤៨៧ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្តីពីការជ្រើសរើស និងផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យអប់រំ។ បេក្ខជនដែលមានបំណងស្នើសុំការ ផ្តល់ឋានៈសាស្ត្រាចារ្យ ត្រូវដាក់ពាក្យស្នើសុំផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យអប់រំ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនរួមមាន ប្រវត្តិរូបសង្ខេប និងបញ្ជីឯកសារដូចមានចែងក្នុងជំពូកទី៦ ប្រការ១០ នៃប្រកាសលេខ១៤៨៧ អយក.ប្រក ស្តីពីការជ្រើសរើស និងផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យអប់រំប្រចាំមហាវិទ្យាល័យកសិកម្ម រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ បញ្ជាក់៖ - គម្រូប្រវត្តិរូបសង្ខេប គម្រូពាក្យស្នើសុំផ្តល់ឋានៈសាស្ត្រាចារ្យ និងគម្រូបញ្ជីឯកសារពាក់ព័ន្ធ អាចដោនឡូតបាន តាមរយៈតំណខាងក្រោម៖ https://drive.google.com/drive/folders/1jG3FKU4HJisbdriebHL7_P39CHQ83tBx?usp=sharing សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរសព្ទលេខ៖ 012469536 ឬ 012665161 ... click to continue
ពិធី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យស្វាយរៀង
14-03-2023 10:22pm អត្ថបទ ប៉ែន ឌីណា (ស្វាយរៀង)៖ នាព្រឹកថ្ងៃអង្គារ ៨រោជ ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀងបានរៀបចំនូវកម្មវិធី "ពិធី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យស្វាយរៀង" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អមដំណើរដោយឯកឧត្តមអនុប្រធាន សមាជិគណៈអចិន្ត្រៃ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តមលោកជំទាវ លោកលោកស្រី សាស្ត្រាចារ្យថ្នាក់ដឹកនាំចលនាយុវជន សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យស្វាយរៀងប្រមាណ៥២០អង្គ នាក់។ នាឱកាសដ៏ពិសេសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានមតិសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ ចំណេះដឹងល្អៗ និងជំរុញលើកទឹកចិត្តយុវជនឱ្យខិតខំរៀនសូត្រ អភិវឌ្ឍខ្លួន ការមានវិន័យចំពោះខ្លួនឯងself-discipline និងមានភាពអំណត់តស៊ូ ។ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់នូវប្រវត្តិនៃការកកើតស.ស.យ.ក. ដែលប្រែក្លាយមកពីសមាគមសាមគ្គីសង្គ្រោះជាតិកម្ពុជា ០២ ធ្នូ ១៩៧៨ ដែលជាចលនាតស៊ូរំដោះជាតិ និងបានសង្កត់ធ្ងន់ថា យើងគួរចងចាំថ្ងៃកំណើតនេះ និងចងចាំថាតើនរណាជាអ្នកបង្កើតចលនានេះឡើង ហើយត្រូវឆ្លងកាត់អ្វីខ្លះ "បុគ្គលដែលយើងគួរចងចាំមិនមែនតួនាទីរបស់គេទេ តែជាសកម្មភាពជាក់ស្តែង និងលទ្ធផលជាក់ស្តែងដែលបានផ្តល់ទៅឱ្យអ្នកដទៃ"។ ក្រៅពីលើកយកប្រវត្តិនេះ ឯកឧត្តមហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់យុវជនដែលជាសមាជិក សមាជិកាថា "ប្រសិនបើមាននរណាចង់វាយបំបាក់ទឹកចិត្តយើងដោយនិយាយថាយើងមិនអាចទៅរួច សូមប្រាប់ទៅគេវិញថា ខ្ញុំមានគម្រូបុគ្គលជោគជ័យរួចហើយ គាត់គឺជាកូនកសិករមួយរូប" ។ បន្ថែមពីនេះឯកឧត្តមក៏បានលើកឡើង៣ចំនុចធំៗ អំពីអត្ថប្រយោជន៍ក្នុងការចូលជាសមាជិក ស.ស.យ.ក. គឺ៖ ទី១-ជាការចូលរួមការងារ ដែលជាការលត់ដំខ្លួន Test Yourself ទី២-ការធ្វើការជាក្រុម Team work ដែលទាមទារនូវការធ្វើការសម្រេចចិត្ត decision-making និងទី៣-ការលះបង់ ដែលឯកឧត្តមមានក្តីរំពឹងខ្ពស់ថានេះនឹងក្លាយជាគម្រូល្អៗដល់សង្គមនិងយុវជនជំនាន់ក្រោយៗ។ បន្ថែមពីនេះឯកឧត្តមហ៊ុន ម៉ានីក៏បានចែករំលែកពីវិធីសាស្ត្រមួយចំនួនអំពីសិល្បៈក្នុងការនិយាយជាសាធារណៈPublic speaking ... click to continue
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលការងារ (Career Center) នៃសាកលវិទ្យាល័យស្វាយរៀង
ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលការងារ (Career Center) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង Mr. Tom Crubaugh អនុប្រធានបេសកកម្មស្តីទី នៃទីភ្នាក់ងារជំនួយអាមេរិច (USAID) តំណាងឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច ប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលការងារ (Career Center) នេះ ជាសមិទ្ធផលនៃការអនុវត្តគម្រោង USAID Digital Workforce Development Project និងដៃគូ Blum Center of the University of California, Berkeley។ ជាមួយគ្នានេះ លោកអនុប្រធានបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ២០រូប ដែលបានសិក្សាជំនាញព័ត៌មានវិទ្យា និងមុខវិជ្ជាដែលទាក់ទងនឹងវិស័យឌីជីថល នៅសាកលវិទ្យាល័យស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនោះ មានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសាកលវិទ្យាល័យស្វាយរៀង ថ្នាក់ដឹកនាំ USAID លោក លោកស្រីជាភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ សហគ្រិនមកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត មាតាបិតានិស្សិត និងនិស្សិត សរុបប្រមាណ១៥០នាក់។   ... click to continue
កិច្ចប្រជុំជាមួយ Shunde Polytechnic ប្រទេសចិន
កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានចូលរួមកិច្ចប្រជុំពីចម្ងាយ តាមប្រព័ន្ធ ZOOM ជាមួយសាស្ត្រាចារ្យ និងមន្រ្តីបច្ចេកទេសមកពីសាកលវិទ្យាល័យ Shunde Polytechnic នៃប្រទេសចិន ក្នុងគោលបំណងរៀបចំ វគ្គបណ្តុះបណ្តាលតាមអនឡាញ ស្តីពី "បច្ចេកទេសកែច្នៃគ្រឿងសង្ហារឹម" ជូនដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង។ សមាសភាពអញ្ជើញចូលរួមប្រជុំរួមមាន៖ ១. លោក មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ២. បណ្ឌិត សិរី ម៉ារឌី មន្រ្តីទទួលបន្ទុកកិច្ចការទំនាក់ទំនងអន្តរជាតិ ៣. លោក ម៉ែន ជីវ័ន្ត បុគ្គលិកការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ ៤. លោក ទេព សួស្តី គ្រូបង្រៀន ៥. កញ្ញា រ័ត្ន ចាន់ស្រីនៅ គ្រូបង្រៀនកិច្ចសន្យា អង្គប្រជុំក៏បានពិភាក្សាគ្នាផងដែរអំពី កិច្ចសហប្រតិបត្តិរវាងសាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យ Shunde Polytechnic តាមរយៈការត្រៀមចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU ... click to continue
សិក្ខាសាលាតម្រង់ទិសស្តីពី “ការរៀបចំថវិកាសមិទ្ធកម្ម” នៅសាកលវិទ្យាល័យស្វាយរៀង
ការជ្រើសរើសនិស្សិត ចូលរួមកម្មវិធី CommTECH Nusantara 2023 (ចូលរួមតាមអនឡាញ)
សាកលវិទ្យាល័យស្វាយរៀង សូមជូនដំណឹងដល់និស្សិតទាំងអស់ ឲ្យបានជ្រាបថា វិទ្យាស្ថាន ITS នៃប្រទេសឥណ្ឌូនេស៊ីនឹងរៀបចំកម្មវិធី CommTECH Nusantara 2023 ដែលជាកម្មវិធីសិក្សាពីវប្បធម៌ សិល្បៈ ភាសាឥណ្ឌូនេស៊ី តន្ត្រី និងស្វែងយល់អំពីតំបន់ទេសចរណ៍សំខាន់ របស់ប្រទេសឥណ្ឌូនេស៊ីទាំងមូល។ កម្មវិធីនេះ នឹងជ្រើសរើសនិស្សិតចំនួន៥នាក់ ចូលរួមដោយឥតគិតថ្លៃ ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។ ម៉ោងសិក្សា ចាប់ផ្តើមរៀងរាល់ម៉ោង ២.០០-៥.០០ រសៀល។ សម្រាប់ការចុះឈ្មោះ គឺត្រូវDownload ពាក្យស្នើសុំនេះ 2023_CommTECH-Nusantara-Registration-Form ស្កេនលិខិតឆ្លងដែន កាតនិស្សិត និងរូបថត រួចផ្ញើទៅ Email: [email protected] ។ ផុតកំណត់ចុះឈ្មោះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ កម្មវិធីនេះ សិក្សាតាមកម្មវិធី ZOOM ដែលនឹងផ្ញើដោយភាគីបណ្តុះបណ្តាល។ សម្រាប់ទំនាក់ទំនងសាកសួរព័ត៌មានលម្អិត សូមទាក់ទង តាមរយៈ Email: [email protected] ឬតាមគេហទំព័រ https://bit.ly/CommTECH-ITS សម្រាប់ព័ត៌មានអំពីកម្មវិធី សូមអានលម្អិតលើខិត្តប័ណ្ណខាងក្រោម៖   ... click to continue
ពីធីផ្សព្វផ្សាយលើកទី៤ដល់និស្សិត ឆ្នាំទី១នៃសាកលវិទ្យាល័យស្វាយរៀងស្តីពីការចូលជាសមាជិក ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សា
ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះក្រុមការងារ យុវជនស.ស.យ.ក.ប្រចាំសាកលវិទ្យាល័យស្វាយរៀង បានរៀបចំ ពីធីផ្សព្វផ្សាយលើកទី៤ដល់និស្សិត ឆ្នាំទី១នៃសាកលវិទ្យាល័យស្វាយរៀង ចំនួន២១៤នាក់ ស្តីពីការចូលជាសមាជិក ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាតាមរយៈUYFC app និងកម្មវិធី#BeyondTheGames ... click to continue