ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន៩

ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ប្រតិភូសាកលវិទ្យាល័យស្វាយរៀង ដឹកនាំដោយឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន៩។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព៖
១. ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
២. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
៣. ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាទាំង៩។