មន្ត្រីអប់រំនៃសាកលវិទ្យាល័យស្វាយរៀងចំនួន២រូបចូលរួមក្នុងវគ្គបណ្តុះបណ្តាលគម្រោងLab-Based Education(LBE)

មន្ត្រីអប់រំនៃសាកលវិទ្យាល័យស្វាយរៀងចំនួន២រូបត្រូវបានអនុញ្ញាតិឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សារភ្ជាប់រវាងសាកលវិទ្យាល័យនិងវិស័យឧស្សាហកម្មសម្រាប់ការអប់រំនិង ស្រាវជ្រាវលើជំនាញវិស្វកម្ម ក្រោមគម្រោងLab-Based Education(LBE) ដែលគាំទ្រដោយ JICA ចាប់ពីថ្ងៃទី៤ដល់១២ ខែ កញ្ញា ឆ្នាំ ២០២៣ នៅTokyo Institute of Technology ... click to continue

ការពិភាក្សារៀបចំគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដំណាក់កាលទី២ របស់សាកលវិទ្យាល័យស្វាយរៀង

នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣​ ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង រួមទាំងលោកសាស្ត្រាចារ្យ បុគ្គលិកសាកលវិទ្យាល័យស្វាយរៀងដែលជាមន្ត្រីអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សា របស់សាកលវិទ្យាល័យស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពី "ការពិភាក្សាការរៀបចំគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដំណាក់កាលទី២ (HEIP 2)" ក្រោមអធិបតីឯកឧត្តម ម៉ក់ ងយ និងក្រុមការងារមន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកជាច្រើនរូប។ ក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យទុំ សារាវុធ បានធ្វើបទបង្ហាញលើចំនុចសំខាន់ៗជាច្រើនដូចជា ​គោលបំណងនៃគម្រោង HEIP2 ស្ថានភាពបច្ចុប្បន្នរបស់គ្រឹះស្ថាន កត្តាគាំទ្រ និងកិច្ចសហប្រតិបត្តិការ កម្មវិធីសិក្សា ការស្រាវជ្រាវResearch និងក្របខណ្ឌលទ្ធផលឆ្នាំ២០២៥-២០២៩ overall results framework 2025-2029។ ក្រោយកិច្ចពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យនិងក្រុមការងារ បានអញ្ជើញទស្សនកិច្ចទីកន្លែងមួយចំនួនក្នុងបរិវេណគ្រឹះស្ថាន ដែលជាសមិទ្ធិផលនៃគម្រោង និងកំពុងអនវុត្ត ក៏ដូចជាប្រើប្រាស់សម្រាប់HEIP 2 បន្ត។     ... click to continue