សិក្ខាសាលា ស្តីពី គំរូក្របខណ្ឌកម្មវិធីសិក្សាសម្រាប់សាកលវិទ្យាល័យស្វាយរៀង

នាថ្ងៃទី២៦ ថ្នាក់ដឹកនាំ និងក្រុមការងារគម្រោង ព្រមទាំងបុគ្គលិក មន្ត្រីអប់រំនៃសាកលវិទ្យាល័យស្វាយរៀងចំនួន ៣៣នាក់ដឹកនាំដោយ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង អញ្ជើញចូលរួមសិក្ខាសាលា ស្តីពី គំរូក្របខណ្ឌកម្មវិធីសិក្សាសម្រាប់សាកលវិទ្យាល័យស្វាយរៀង ដែលប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដែលសម្របសម្រួលដោយ មជ្ឈមណ្ឌលឧត្តមភាពនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងធ្វើបទបង្ហាញ និងណែនាំដោយលោក បេង ស៊ីម៉េត មន្ត្រីអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក។ លោក បេង ស៊ីម៉េត មន្ត្រីអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក បានចែករំលែកបទពិសោធន៍, បទបង្ហាញពី Svay Rieng University-Leadership for Results-Action Plan 2023-2024 And Beyond (working paper) និង សម្របសម្រួលដំណើរការរៀបចំគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដំណាក់កាលទី២ (HEIP- 2) ដែលផ្តោតសំខាន់លើការ ធ្វើទំនើបកម្មកម្មវិធីសិក្សា Modernization Curriculum ជាមួយនឹងកម្មវិធីវិនិយោគ Investment Project ដែលក្នុងនោះគឺនឹងត្រូវបញ្ចូលនូវវិធីសាស្ត្របង្រៀនតាមបែប Project-Based Learning ... click to continue

សូមថ្វាយព្រះរាជសព្វសាធុការពរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៧ យាងចូល ៨៨ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣

... click to continue

កិច្ចប្រជុំCALOHEA Sixth General Meeting ប្រទេសម៉ាឡេសុី

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ អត្ថបទ ប៉ែន ឌីណា ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគម្រោងCALOHEAរបស់សាកលវិទ្យាល័យស្វាយរៀងចំនួន០២រូប ដឹកនាំដោយលោកស៊ិន ពុទ្ធាសាធ សាកលវិទ្យាធិការរង និងជាប្រធានសម្របសម្រួលគម្រោងនៃសាកលវិទ្យាល័យស្វាយរៀងនិងលោកប៉ែន ឌីណា បានអញ្ជើញចូលរួមកិច្ចប្រជុំ CALOHEA Sixth General Meeting នៅសណ្ឋគារ Concorde Hotel, ទីក្រុងកូឡាឡាំពួរ, ប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំរយៈពេល០៣ថ្ងៃ ផ្តោតលើការចែករំលែកការអនុវត្តនៃយន្តការធំៗចំនួន៣ Recognition Mechanism​ (RM)ដែលមានយន្តការRM 1 Qualification Reference Framework, RM 2 Student Workload and RM 3 Authentic Assessment តាមរយៈការធ្វើបទបង្ហាញ និងការពិភាក្សាដោយមានអ្នកសម្របសម្រួលតាមជំនាញ SAG។ ការពិភាក្សាតាមក្រុមជំនាញ Subject Area Group (SAG)ទាំង៣ដែលមាន Civil Engineering, Medicine និង Teacher Education ការ​រៀបចំផែនការត្រូវអនុវត្តបន្ទាប់ និងថ្ងៃទី៣នៃកិច្ចប្រជុំត្រូវនឹងថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២៣ ជាការធ្វើបទបង្ហាញលទ្ធផលនៃការពិភាក្សាក្រុមទាំង៣ និងកម្មវិធីបន្ទាប់ជាការពិភាក្សាការត្រៀមរៀបចំកិច្ចប្រជុំNational ... click to continue