រសៀលថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងតំណាងក្រុមហ៊ុន ខេមប្រ៊ូ លីមីធីតបាននាំយក ម៉ាស៊ីនចម្រោះទឹកស្អាតខ្នាតធំចំនួន០១គ្រឿង ដែលជាអំណោយ របស់ ក្រុមហ៊ុន ខេមប្រ៊ូ លីមីធីត Cambrew Ltd ... click to continue
ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យ ស្វាយរៀង ជាគ្រូបង្គោលកម្មវិធី “វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” នៃសាលាភូមិន្ទរដ្ឋបាល
ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង ជាគ្រូបង្គោល កម្មវិធី “វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមធ្វើបទបង្ហាញ ជូនដល់កម្មសិក្សាការី វគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់៥ ចំនួនប្រមាណ ១៩០នាក់ តាមរយ:ប្រព័ន្ធអនឡាញ (E-Course)។ ដែលគោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺដើម្បីអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់មន្ត្រីរាជការកម្ពុជា ដែលទទួលខុសត្រូវក្នុងការផ្តល់នូវរបៀបវារៈកំណែទម្រង់វិស័យសាធារណៈសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍ប្រទេស។ និងមានចែកជា២វគ្គសិក្សាគឺ៖ ទី១ (E-learning course 1) ដឹកនាំចក្ខុវិស័យ និងយុទ្ធសាស្ត្រសម្រាប់កំណែទម្រង់អភិវឌ្ឍន៍ ( Leading the Vision and Strategy for Development Reformនិងទី២(E-learning course 2) ដឹកនាំ និងអនុវត្តកំណែទម្រង់ការអភិវឌ្ឍន៍(Leading and Implementing Development Reform) ប្រធានបទទី១ កំណែទម្រង់អភិវឌ្ឍន៍ឈានមុខគេ - Leading Development Reforms ប្រធានបទទី 2 - ដឹកនាំ និងដោះស្រាយបញ្ហាប្រឈមស្មុគស្មាញ Leading and Solving Complex Challenges ប្រធានបទទី ៣ - ដឹកនាំអ្នកដទៃ Leading Others ប្រធានបទទី៤ - ដឹកនាំខ្លួនឯង Leading ... click to continue
ឯកឧត្តមសាស្រ្តចារ្យ ទុំ សារាវុធអញ្ជើញជាគណ:អធិបតី ដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
CIRCULAR Coordination Meeting (27 September 2023)
The CIRCULAR partners met today for our 2nd Online Coordination Meeting. We discussed the finalisation of the tasks of WP2 that include the Report on Higher Education Practices for boosting Social Innovation in Circular Economy ... click to continue
មន្ត្រីអប់រំនៃសាកលវិទ្យាល័យស្វាយរៀងចំនួន២រូបចូលរួមក្នុងវគ្គបណ្តុះបណ្តាលគម្រោងLab-Based Education(LBE)
មន្ត្រីអប់រំនៃសាកលវិទ្យាល័យស្វាយរៀងចំនួន២រូបត្រូវបានអនុញ្ញាតិឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សារភ្ជាប់រវាងសាកលវិទ្យាល័យនិងវិស័យឧស្សាហកម្មសម្រាប់ការអប់រំនិង ស្រាវជ្រាវលើជំនាញវិស្វកម្ម ក្រោមគម្រោងLab-Based Education(LBE) ដែលគាំទ្រដោយ JICA ចាប់ពីថ្ងៃទី៤ដល់១២ ខែ កញ្ញា ឆ្នាំ ២០២៣ នៅTokyo Institute of Technology ... click to continue
ការពិភាក្សារៀបចំគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដំណាក់កាលទី២ របស់សាកលវិទ្យាល័យស្វាយរៀង
នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង រួមទាំងលោកសាស្ត្រាចារ្យ បុគ្គលិកសាកលវិទ្យាល័យស្វាយរៀងដែលជាមន្ត្រីអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សា របស់សាកលវិទ្យាល័យស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពី "ការពិភាក្សាការរៀបចំគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដំណាក់កាលទី២ (HEIP 2)" ក្រោមអធិបតីឯកឧត្តម ម៉ក់ ងយ និងក្រុមការងារមន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកជាច្រើនរូប។ ក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យទុំ សារាវុធ បានធ្វើបទបង្ហាញលើចំនុចសំខាន់ៗជាច្រើនដូចជា គោលបំណងនៃគម្រោង HEIP2 ស្ថានភាពបច្ចុប្បន្នរបស់គ្រឹះស្ថាន កត្តាគាំទ្រ និងកិច្ចសហប្រតិបត្តិការ កម្មវិធីសិក្សា ការស្រាវជ្រាវResearch និងក្របខណ្ឌលទ្ធផលឆ្នាំ២០២៥-២០២៩ overall results framework 2025-2029។ ក្រោយកិច្ចពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យនិងក្រុមការងារ បានអញ្ជើញទស្សនកិច្ចទីកន្លែងមួយចំនួនក្នុងបរិវេណគ្រឹះស្ថាន ដែលជាសមិទ្ធិផលនៃគម្រោង និងកំពុងអនវុត្ត ក៏ដូចជាប្រើប្រាស់សម្រាប់HEIP 2 បន្ត។   ... click to continue
ប្រតិភូសាកលវិទ្យាល័យស្វាយរៀងអញ្ជើញចូលរួមវេទិកាអប់រំចិន-អាស៊ាន២០២៣
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ប្រតិភូសាកលវិទ្យាល័យស្វាយរៀងចំនួន៤រូប ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀងបានអញ្ជើញចូលរួមវេទិកាអប់រំចិន-អាស៊ាន២០២៣ នៅសាល2023 China-ASEAN Education Cooperation Week ក្នុងខេត្តGuizhou ប្រទេសចិន ដើម្បីសិក្សាស្វែងយល់ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។   ... click to continue
ការវាយតម្លៃកម្មវិធីសិក្សា បរិញ្ញាបត្រក្សេត្រសាស្ត្រដោយមន្ត្រីវាយតម្លៃកម្មវិធីសិក្សាជាតិ
ថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានទទួលប្រតិភូមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា និងអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ ដើម្បីមកធ្វើការវាយតម្លៃកម្មវិធីសិក្សា ជំនាញក្សេត្រសាស្ត្រ ដែលបានអភិវឌ្ឍន៍ឡើងរវាងសាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្រោមការគាំទ្រដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ ការវាយតម្លៃកម្មវិធីសិក្សានេះ គឺធ្វើឡើងដោយលោកបណ្ឌិត ស្រ៊ាន ពៅ ជាអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ និងមានការសម្របសម្រួលដោយ មន្ត្រីអគ្គនាយកដ្ឋានឧត្តមសិក្សា។ ការវាយតម្លៃកម្មវិធីថ្ងៃនេះ គឺជាលើកទី២ បន្ទាប់ពីការវាយតម្លៃកម្មវិធីសិក្សាកាលពីថ្ងៃទី០១-០៦ ខែសីហា ឆ្នាំ២០២៣ ដោយលោកបណ្ឌិត ខាន់ បូផាន់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោកសាស្ត្រាចារ្យជំនួយ ឡឹក វីរៈ សាកលវិទ្យាធិការរង និងជាប្រធានសមាសភាគ C.1 នៃគម្រោង HEIP ព្រមទាំងមន្ត្រីសម្របសម្រួលកម្មវិធីភាពជាដៃគូ (Partnership Program ... click to continue