ការវាយតម្លៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស (BA in English)

ថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានរៀបចំកិច្ចប្រជុំ ស្តីពី “ការវាយតម្លៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស (BA in English) នៃ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស ជាមួយប្រតិភូនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្នុងក្របខណ្ឌកម្មវិធីភាពជាដៃគូ (Partnership Program) នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP ... click to continue

សេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតចូលរួមកម្មវិធី P2A Study Tour Program នៅសាកលវិទ្យាល័យ FPT ទីក្រុងដាណាំង ប្រទេសវៀតណាម ថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០២៣

ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យស្វាយរៀង សូមជូនដំណឹងដល់និស្សិតកំពុងសិក្សាទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យស្វាយរៀង នឹងធ្វើការជ្រើសរើសនិស្សិតចំនួន១៥នាក់ ដើម្បីទៅចូលរួមកម្មវិធី P2A Study Tour Program នៅសាកលវិទ្យាល័យ FPT ទីក្រុងដាណាំង នៃប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។   .         កម្មវិធី P2A Study Tour Programនេះ នឹងផ្តល់ជូននិស្សិតនូវការឈ្វេងយល់អំពីកម្មវិធីសិក្សា បរិស្ថានសិក្សា សម្ភាររូបវ័ន្ត អាហារូបករណ៍របស់សាកលវិទ្យាល័យ FPT ការប្រាស្រ័យទាក់ទងជាមួយនិស្សិតវៀតណាម ព្រមទាំងទស្សនកិច្ចតំបន់វប្បធម៌ ប្រពៃណី ភាសា និងតំបន់ទេសចរណ៍នៃទីក្រុងដាណាំង ក្នុងតំបន់ភូមិភាគកណ្តាលរបស់ប្រទេសវៀតណាម។ ភាគីរៀបចំ នឹងផ្តល់ជូននូវការស្នាក់នៅ និងហូបចុក ដោយឡែកនិស្សិតត្រូវចូលរួមថវិកាចំនួន ១០០ដុល្លារ/នាក់ សម្រាប់ចំណាយលើការធ្វើដំណើរទៅ-មក និងចំណាយផ្សេងៗក្នុងអំឡុងពេលកម្មវិធី។ សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ចូលរួម សូមចុះឈ្មោះតាមរយៈតំណខាងក្រោម៖ Link:          https://forms.gle/DV5rquJrqB13L4f29 ឬសាកសួរព័ត៌មានលម្អិត តាមទូរសព្ទ (តេលេក្រាម) លេខ៖ 012665161 ... click to continue

Invitation for Bids

Invitation for Bids SUPPLY, DELIVERY, AND INSTALLATION OF FURNITURE FOR NEW CLASSROOM BUILDING please see detail here: Invitation for Bids-NCB-G-008-SRU ... click to continue

ពិធីប្រគល់សញ្ញាបត្រជូននិស្សិត

នាព្រឹកថ្ងៃចន្ទ៩កេីត​ ខែមាឃ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងទី៣០​ ខែមករា​ ឆ្នាំ២០២៣នេះ​ សាកលវិទ្យាល័យស្វាយរៀងបានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យស្វាយរៀងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និងអធិការកិច្ច​ ។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពី​ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិការ​ ព្រឹទ្ធសភា​ រដ្ឋសភា​ រាជរដ្ឋាភិបាល​ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ក្រសួងអប់រំ​យុវជន​ និងកីឡា​ ឯកឧត្តម​ លោកជំទាវ​ប្រធាន​ក្រុម​ការងារថ្នាក់ជាតិចុះមូលដ្ឋានទាំង៨ក្រុង​ ស្រុក​ ឯកឧត្តម​ លោកជំទាវ​ ឧកញ៉ា​ លោក​លោកស្រី​ ជាភ្ញៀវកិត្តិយស​ ឯកឧត្តម​ លោក​ លោកស្រីសមាជិក​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ ថ្នាក់ដឹកនាំ​បុគ្គលិកអប់រំ​ និងនិស្សិតជ័យលាភីទាំងអស់សរុបចំនួន៣,១៨៩អង្គ/នាក់​។                 .                                         . មានប្រសាសន៍ទៅកាន់ពិធីនេះលោកជំទាវបានពាំនាំនូការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយការនឹករលឹក និង ការគិតគូរដល់ប្រជាពលរដ្ឋខ្មែរគ្រប់បែបយ៉ាង ។ នៅក្នុងកម្មវិធីនោះផងដែរ លោកជំទាវបានធ្វើការផ្សព្វផ្សាយអំពីជោគជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែកមរា ឆ្នាំ ២០២៣ ។ លោកជំទាវបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយការបរទេសឯករាជ្យ និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវគោលនយោបាយដ៏ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ។ លោកជំទាវក៏បានស្នើឲ្យនិស្សិតជ័យលាភីទាំងអស់ត្រូវពង្រឹងសមត្ថភាព ឱ្យកាន់តែមានប្រសិទ្ធភាពដល់ការស្ថាបនា និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈ ១-ត្រូវបន្តការសិក្សាពេញមួយជីវិត ២-ត្រូវចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយការទទួលខុសត្រូវ ៣-ត្រូវចូលរួមកសាងភាពថ្លៃថ្នូរបស់សង្គម ៤-ត្រូវខិតខំចូលរួមបង្កើតស្នាដៃថ្មីឱ្យសង្គមជាតិយើង ៥-ត្រូវចូលរួមលុបបំបាត់ព័ត៌មានមិនពិត ៦-ត្រូវចេះតបស្នងគុណ       ... click to continue

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យមួរៀគូឌុស ឥណ្ឌូណេស៊ី

នាព្រឹកថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យស្វាយរៀងមានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង សាកលវិទ្យាល័យស្វាយរៀង (SRU) និង សាកលវិទ្យាល័យមួរៀគូឌុស (UMK) នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ កិច្ចព្រមព្រៀងមានវិសាលភាពលើកិច្ចសហការផ្នែករៀននិងបង្រៀន ការស្រាវជ្រាវ និងសេវាសហគមន៍។ សូមបញ្ជាក់ថា សាកលវិទ្យាល័យទាំងពីរជាសមាជិកនៃបណ្ដាញ Passage to ASEAN (P2A ... click to continue

ដំណឹងអាហារូបករណ៍ SCHOLARSHIP ANNOUNCEMENT

ចង់ធ្វើការនៅក្នុងវិស័យឌីជីថល និងព័ត៌មានវិទ្យាមែនទេ? ពួកយើងអាចជួយអ្នកបាន! គម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសនូវកម្មវិធីអាហារូបករណ៏របស់យើងជាមួយសាកលវិទ្យាល័យដៃគូរ រួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យស្វាយរៀង។ ស្កេន QR Code ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម។ Looking to pursue a digital or IT career?  We’ve got you covered! USAID Digital Workforce Development is excited to announce our scholarship program with partnering universities: National University of Management National ... click to continue