ការវាយតម្លៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស (BA in English)

ថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានរៀបចំកិច្ចប្រជុំ ស្តីពី “ការវាយតម្លៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស (BA in English) នៃ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស ជាមួយប្រតិភូនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្នុងក្របខណ្ឌកម្មវិធីភាពជាដៃគូ (Partnership Program) នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP ... click to continue

សេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតចូលរួមកម្មវិធី P2A Study Tour Program នៅសាកលវិទ្យាល័យ FPT ទីក្រុងដាណាំង ប្រទេសវៀតណាម ថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០២៣

ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យស្វាយរៀង សូមជូនដំណឹងដល់និស្សិតកំពុងសិក្សាទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យស្វាយរៀង នឹងធ្វើការជ្រើសរើសនិស្សិតចំនួន១៥នាក់ ដើម្បីទៅចូលរួមកម្មវិធី P2A Study Tour Program នៅសាកលវិទ្យាល័យ FPT ទីក្រុងដាណាំង នៃប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។   .         កម្មវិធី P2A Study Tour Programនេះ នឹងផ្តល់ជូននិស្សិតនូវការឈ្វេងយល់អំពីកម្មវិធីសិក្សា បរិស្ថានសិក្សា សម្ភាររូបវ័ន្ត អាហារូបករណ៍របស់សាកលវិទ្យាល័យ FPT ការប្រាស្រ័យទាក់ទងជាមួយនិស្សិតវៀតណាម ព្រមទាំងទស្សនកិច្ចតំបន់វប្បធម៌ ប្រពៃណី ភាសា និងតំបន់ទេសចរណ៍នៃទីក្រុងដាណាំង ក្នុងតំបន់ភូមិភាគកណ្តាលរបស់ប្រទេសវៀតណាម។ ភាគីរៀបចំ នឹងផ្តល់ជូននូវការស្នាក់នៅ និងហូបចុក ដោយឡែកនិស្សិតត្រូវចូលរួមថវិកាចំនួន ១០០ដុល្លារ/នាក់ សម្រាប់ចំណាយលើការធ្វើដំណើរទៅ-មក និងចំណាយផ្សេងៗក្នុងអំឡុងពេលកម្មវិធី។ សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ចូលរួម សូមចុះឈ្មោះតាមរយៈតំណខាងក្រោម៖ Link:          https://forms.gle/DV5rquJrqB13L4f29 ឬសាកសួរព័ត៌មានលម្អិត តាមទូរសព្ទ (តេលេក្រាម) លេខ៖ 012665161 ... click to continue

Invitation for Bids

Invitation for Bids SUPPLY, DELIVERY, AND INSTALLATION OF FURNITURE FOR NEW CLASSROOM BUILDING please see detail here: Invitation for Bids-NCB-G-008-SRU ... click to continue