កិច្ចប្រជុំពិភាក្សារវាងសាកលវិទ្យាល័យ និងសហគ្រិនជនជាតិចិន មកពីតំបន់សេដ្ឋកិច្ចពិសេស Hi-Park SEZ Bavet

ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាកលវិទ្យាល័យស្វាយរៀង ដឹកនាំដោយលោក ឡឹក វីរ: សាកលវិទ្យាធិការរង បានជួបប្រជុំ និងពិភាក្សាជាមួយសហគ្រិន និងវិនិយោគិនជនជាតិចិន មកពីតំបន់សេដ្ឋកិច្ចពិសេស Hi-Park បាវិត ស្តីពីការជ្រើសរើស និងសម្រាំងធនធានមនុស្ស ពិសេសនិស្សិតដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យស្វាយរៀង ដើម្បីទៅធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ធ្វើកម្មសិក្សាការងារនៅបណ្ដារោងចក្រនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ។ ជំនាញដែលតំបន់ត្រូវការរួមមាន គណនេយ្យ (Accounting)  គ្រប់គ្រងពាណិជ្ជកម្ម (Management) គ្រប់គ្រងធនធានមនុស្ស (Human resource management) និង ទំនាក់ទំនងជាមួយអតិថិជន (Customer communication)។