សេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើស និងផ្តល់ឋានៈសាស្ត្រាចារ្យ ដល់មន្ត្រីអប់រំមហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យស្វាយរៀង

យោង៖   ១- ប្រកាសលេខ១៤៨៧ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្តីពីការជ្រើសរើស និងផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យអប់រំ

២- ស្មារតីអង្គប្រជុំគណៈគ្រប់គ្រង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

៣- លិខិតបង្គាប់ការលេខ២៤០/២៣ សសរ របស់សាកលវិទ្យាល័យស្វាយរៀង ចុះថ្ងៃទី១៥ ខែមីនា  ឆ្នាំ២០២៣ ស្តីពីការបង្កើតគណៈកម្មការវាយតម្លៃ ផ្តល់ឋានៈសាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យកសិកម្ម។

មហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យស្វាយរៀង សូមជូនដំណឹងដល់មន្ត្រីអប់រំទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យស្វាយរៀង នឹងធ្វើការជ្រើសរើសបេក្ខជនដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ ស្របទៅតាមប្រកាសលេខ១៤៨៧ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្តីពីការជ្រើសរើស និងផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យអប់រំ។

បេក្ខជនដែលមានបំណងស្នើសុំការ ផ្តល់ឋានៈសាស្ត្រាចារ្យ ត្រូវដាក់ពាក្យស្នើសុំផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យអប់រំ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនរួមមាន ប្រវត្តិរូបសង្ខេប និងបញ្ជីឯកសារដូចមានចែងក្នុងជំពូកទី៦ ប្រការ១០ នៃប្រកាសលេខ១៤៨៧ អយក.ប្រក ស្តីពីការជ្រើសរើស និងផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យអប់រំប្រចាំមហាវិទ្យាល័យកសិកម្ម រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

បញ្ជាក់៖  – គម្រូប្រវត្តិរូបសង្ខេប គម្រូពាក្យស្នើសុំផ្តល់ឋានៈសាស្ត្រាចារ្យ និងគម្រូបញ្ជីឯកសារពាក់ព័ន្ធ អាចដោនឡូតបាន តាមរយៈតំណខាងក្រោម៖

https://drive.google.com/drive/folders/1jG3FKU4HJisbdriebHL7_P39CHQ83tBx?usp=sharing

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរសព្ទលេខ៖ 012469536 ឬ 012665161។