កិច្ចប្រជុំជាមួយ​ Shunde Polytechnic ប្រទេសចិន

កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានចូលរួមកិច្ចប្រជុំពីចម្ងាយ តាមប្រព័ន្ធ ZOOM ជាមួយសាស្ត្រាចារ្យ និងមន្រ្តីបច្ចេកទេសមកពីសាកលវិទ្យាល័យ Shunde Polytechnic នៃប្រទេសចិន ក្នុងគោលបំណងរៀបចំ វគ្គបណ្តុះបណ្តាលតាមអនឡាញ ស្តីពី “បច្ចេកទេសកែច្នៃគ្រឿងសង្ហារឹម” ជូនដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង។ សមាសភាពអញ្ជើញចូលរួមប្រជុំរួមមាន៖

១. លោក មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម

២. ​បណ្ឌិត សិរី ម៉ារឌី មន្រ្តីទទួលបន្ទុកកិច្ចការទំនាក់ទំនងអន្តរជាតិ

៣. លោក ម៉ែន ជីវ័ន្ត បុគ្គលិកការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍

៤. លោក ទេព សួស្តី គ្រូបង្រៀន

៥. កញ្ញា រ័ត្ន ចាន់ស្រីនៅ គ្រូបង្រៀនកិច្ចសន្យា

អង្គប្រជុំក៏បានពិភាក្សាគ្នាផងដែរអំពី កិច្ចសហប្រតិបត្តិរវាងសាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យ Shunde Polytechnic តាមរយៈការត្រៀមចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) នាពេលខាងមុខ ដើម្បីបើកផ្លូវឲ្យការ បណ្តុះបណ្តាលបន្តទៀត ប្រព្រឹត្តទៅបានល្អប្រសើរ។