សារលិខិតគោរពអបអរសាទរ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

សូមគោរពអបអរសាទរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា ដែលសម្តេចត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះប្រទានត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ”
សូមគោរពសម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ កាយពលរឹងមាំ អាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំប្រទេសកម្ពុជា ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ រុងរឿងជារៀងរហូត។
សូមគោរពអបអរសាទរពី ខ្ញុំបាទ ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងសហការី។