សារលិខិតគោរពអបអរសាទរ ជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

សូមអបអរសាទរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាដែល ឯកឧត្ដមបណ្ឌិតសភាចារ្យ ត្រូវបានរដ្ឋសភានីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះប្រទានត្រាស់បង្គាប់តែងតាំងជា “ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា”
សូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី លោកជំទាវ និងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន និង ទទួលបានជោគជ័យបន្ថែមទៀត ក្នុងការបន្តដឹកនាំវិស័យអប់រំ យុវជន និង កីឡា សម្រាប់អាណត្តិថ្មីនេះ។
គោរពជូនពរពីថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង។