ការជ្រើសរើសនិស្សិត ចូលរួមកម្មវិធី CommTECH Nusantara 2023 (ចូលរួមតាមអនឡាញ)

សាកលវិទ្យាល័យស្វាយរៀង សូមជូនដំណឹងដល់និស្សិតទាំងអស់ ឲ្យបានជ្រាបថា វិទ្យាស្ថាន ITS នៃប្រទេសឥណ្ឌូនេស៊ីនឹងរៀបចំកម្មវិធី CommTECH Nusantara 2023 ដែលជាកម្មវិធីសិក្សាពីវប្បធម៌ សិល្បៈ ភាសាឥណ្ឌូនេស៊ី តន្ត្រី និងស្វែងយល់អំពីតំបន់ទេសចរណ៍សំខាន់ របស់ប្រទេសឥណ្ឌូនេស៊ីទាំងមូល។

កម្មវិធីនេះ នឹងជ្រើសរើសនិស្សិតចំនួន៥នាក់ ចូលរួមដោយឥតគិតថ្លៃ ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។ ម៉ោងសិក្សា ចាប់ផ្តើមរៀងរាល់ម៉ោង ២.០០-៥.០០ រសៀល។

សម្រាប់ការចុះឈ្មោះ គឺត្រូវDownload ពាក្យស្នើសុំនេះ 2023_CommTECH-Nusantara-Registration-Form ស្កេនលិខិតឆ្លងដែន កាតនិស្សិត និងរូបថត រួចផ្ញើទៅ Email: [email protected] ។ ផុតកំណត់ចុះឈ្មោះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

កម្មវិធីនេះ សិក្សាតាមកម្មវិធី ZOOM ដែលនឹងផ្ញើដោយភាគីបណ្តុះបណ្តាល។ សម្រាប់ទំនាក់ទំនងសាកសួរព័ត៌មានលម្អិត សូមទាក់ទង តាមរយៈ Email: [email protected] ឬតាមគេហទំព័រ https://bit.ly/CommTECH-ITS

សម្រាប់ព័ត៌មានអំពីកម្មវិធី សូមអានលម្អិតលើខិត្តប័ណ្ណខាងក្រោម៖