ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ អត្ថបទ ប៉ែន ឌីណា ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគម្រោងCALOHEAរបស់សាកលវិទ្យាល័យស្វាយរៀងចំនួន០២រូប ដឹកនាំដោយលោកស៊ិន ពុទ្ធាសាធ សាកលវិទ្យាធិការរង និងជាប្រធានសម្របសម្រួលគម្រោងនៃសាកលវិទ្យាល័យស្វាយរៀងនិងលោកប៉ែន ឌីណា បានអញ្ជើញចូលរួមកិច្ចប្រជុំ CALOHEA Sixth General Meeting នៅសណ្ឋគារ Concorde Hotel, ទីក្រុងកូឡាឡាំពួរ, ប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំរយៈពេល០៣ថ្ងៃ ផ្តោតលើការចែករំលែកការអនុវត្តនៃយន្តការធំៗចំនួន៣ Recognition Mechanism (RM)ដែលមានយន្តការRM 1 Qualification Reference Framework, RM 2 Student Workload and RM 3 Authentic Assessment តាមរយៈការធ្វើបទបង្ហាញ និងការពិភាក្សាដោយមានអ្នកសម្របសម្រួលតាមជំនាញ SAG។ ការពិភាក្សាតាមក្រុមជំនាញ Subject Area Group (SAG)ទាំង៣ដែលមាន Civil Engineering, Medicine និង Teacher Education ការរៀបចំផែនការត្រូវអនុវត្តបន្ទាប់ និងថ្ងៃទី៣នៃកិច្ចប្រជុំត្រូវនឹងថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២៣ ជាការធ្វើបទបង្ហាញលទ្ធផលនៃការពិភាក្សាក្រុមទាំង៣ និងកម្មវិធីបន្ទាប់ជាការពិភាក្សាការត្រៀមរៀបចំកិច្ចប្រជុំNational ... click to continue
CALOHEA
មន្ត្រីគម្រោងCALOHEA ចូលរួមកិច្ចប្រជុំលើកទី៥ នៅប្រទេសហ្វីលីពីន
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ម៉ោង១០.២៦ អត្ថបទ៖ ប៉ែន ឌីណា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក ប៉ែន ឌីណា គ្រូបង្រៀន មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេសនិងជាមន្ត្រីអនុវត្តគម្រោងCALOHEA នៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ជាតិលើកទី៥ (5th CALOHEA National Meeting) នៅសាកលវិទ្យាល័យ University of San Agustin, ទីក្រុង Iloilo ប្រទេសហ្វីលីពីន។ កម្មវិធីធ្វើឡើងដោយមានការចូលរួមផ្ទាល់ និងអនឡាញ ដោយមានការចូលរួមពីប្រធានគម្រោង មន្ត្រីគម្រោងរបស់ប្រទេសដៃគូនិងជាសមាជិក និងមានការចូលរួមពីនយោជក បុគ្គលិកអប់រំ អតីតនិស្សិត និងនិស្សិត។ ខ្លឹមសារនៃកិច្ចប្រជុំផ្តោតលើ ទិដ្ឋភាពទូទៅរបស់គម្រោង បទបង្ហាញពីនយោជក ស្ថាបនឯកជន និងរដ្ឋ ស្តីពីការផ្លាស់ប្តូរនិស្សិត Internationalization បញ្ហាប្រឈមនានា និងមានបទបង្ហាពីវាគ្មិនដែលមកពីប្រទេសដៃគូនិងជាសមាជិក ដែលបទបង្ហាញផ្តោតសំខាន់លើយន្តការធំៗចំនួន៣របស់គម្រោង ទី១ ការបង្កើតនិងប្រើប្រាស់ក្របខណ្ឌគុណវឌ្ឍន៍មួយដែលអាចយកមកចែករំលែកប្រើប្រាស់ទៅដល់កម្រិតតំបន់និងអន្តរជាតិ ទី២ ការវាស់វែងកិច្ចការរបស់និស្សិត student workload រាប់ទាំងការងារក្នុងថ្នាក់ និងសកម្មភាពទាំងឡាយដែលនិស្សិតធ្វើដូចជាទៅបណ្ណាល័យ ធ្វើការជាក្រុម ការចុះតាមតំបន់ ។ល។ ហើយថាតើពេលវេលាប្រើប្រាស់ដើម្បីរៀនមុខវិជ្ជាមួយ បានជោគជ័យត្រូវការពេលប៉ុន្មាន និងទី៣ ការវាយតម្លៃAuthentic Assessment ដែលផ្តោតលើ ការប្រឹក្សានិងពិភាក្សាជាមួយអ្នកពាក់ព័ន្ធជាពិសេស បុគ្គលិកអប់រំដែលបង្រៀនមុខវិជ្ចាជាក់លាក់ណាមួយ ដើម្បីចង់ដឹងថាតើគ្រូបង្រៀនយល់ដឹងលើAuthentic Assessmentកម្រិតណានិងបានប្រើប្រាស់កម្រិតណា។   ... click to continue
The First Round of CALOHEA’s National Meetings 2023
Posted 24 April 2023 5:22 pm Posters attached: (https://drive.google.com/file/d/1c4OymFtZ5JDkgQhstq61rPrpyLPUI7eZ/view?usp=sharing, https://drive.google.com/file/d/1qDpKr8Ef_NLSeA922YX7a95REHkQWfiv/view?usp=sharing ) The CALOHEA project aims to contribute ... click to continue