ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង ជាគ្រូបង្គោល កម្មវិធី “វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមធ្វើបទបង្ហាញ ជូនដល់កម្មសិក្សាការី វគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់៥ ចំនួនប្រមាណ ១៩០នាក់ តាមរយ:ប្រព័ន្ធអនឡាញ (E-Course)។ ដែលគោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺដើម្បីអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់មន្ត្រីរាជការកម្ពុជា ដែលទទួលខុសត្រូវក្នុងការផ្តល់នូវរបៀបវារៈកំណែទម្រង់វិស័យសាធារណៈសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍ប្រទេស។ និងមានចែកជា២វគ្គសិក្សាគឺ៖ ទី១ (E-learning course 1) ដឹកនាំចក្ខុវិស័យ និងយុទ្ធសាស្ត្រសម្រាប់កំណែទម្រង់អភិវឌ្ឍន៍ ( Leading the Vision and Strategy for Development Reformនិងទី២(E-learning course 2) ដឹកនាំ និងអនុវត្តកំណែទម្រង់ការអភិវឌ្ឍន៍(Leading and Implementing Development Reform) ប្រធានបទទី១ កំណែទម្រង់អភិវឌ្ឍន៍ឈានមុខគេ - Leading Development Reforms ប្រធានបទទី 2 - ដឹកនាំ និងដោះស្រាយបញ្ហាប្រឈមស្មុគស្មាញ Leading and Solving Complex Challenges ប្រធានបទទី ៣ - ដឹកនាំអ្នកដទៃ Leading Others ប្រធានបទទី៤ - ដឹកនាំខ្លួនឯង Leading ... click to continue