ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ០៨ មីនា ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះ រៀបចំឡើងនៅសាលប្រជុំធំនៃវិទ្យាស្ថានជាតិអប់រំ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងបុគ្គលិកអប់រំជានារី សរុបប្រមាណ២០០នាក់។ សមាសភាពពីសាកលវិទ្យាល័យស្វាយរៀង ដែលអញ្ជើញចូលរួមអបអរសាទរក្នុងពិធីនេះ គឺលោកស្រី សួង ផល្លា ព្រឹទ្ធបុរសរង មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម។