សាកលវិទ្យាល័យស្វាយរៀង សហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន (Cambodian Chinese Evolution Researcher Association) នឹងសហការរៀបចំបាឋកថាស្តីពី “ការឈ្វេងយល់ពី កម្ពុជា-ចិន រួមគ្នាកសាងគំរូភាពនៃសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ” ដែលនឹងប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩.៣០នាទីព្រឹក នៅសាលប្រជុំសម្តេចតេជោ នៃសាកលវិទ្យាល័យស្វាយរៀង។
គោលបំណងនៃបាឋកថានេះ គឺដើម្បីយល់ដឹងអំពីជ្រុងមួយនៃសមិទ្ធផលដ៏មហិមា នៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សាកលវិទ្យាល័យស្វាយរៀង សូមអញ្ជើញគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ មេត្តាចូលរួមក្នុងបាឋកថានេះ ឱ្យបានច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីវាគ្មិនកិត្តិយស។