មន្ត្រីអប់រំនៃសាកលវិទ្យាល័យស្វាយរៀងចំនួន២រូបត្រូវបានអនុញ្ញាតិឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សារភ្ជាប់រវាងសាកលវិទ្យាល័យនិងវិស័យឧស្សាហកម្មសម្រាប់ការអប់រំនិង ស្រាវជ្រាវលើជំនាញវិស្វកម្ម ក្រោមគម្រោងLab-Based Education(LBE) ដែលគាំទ្រដោយ JICA ចាប់ពីថ្ងៃទី៤ដល់១២ ខែ កញ្ញា ឆ្នាំ ២០២៣ នៅTokyo Institute of Technology នៃប្រទេសជប៉ុន។
វគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវចំណេះដឹង សំខាន់ៗដូចខាងក្រោម៖
១.ស្វែងយល់ពីសកម្មភាពនិង ប្រព័ន្ធគាំទ្រលើការទំនាក់ទំនងរវាងសាកលវិទ្យាល័យនិងវិស័យឧស្សាហកម្មនៅតាមបណ្តាសាកលវិទ្យាល័យនៅប្រទេសជប៉ុន។
២.ស្វែងយល់ពីវិធីសាស្រ្តល្អៗក្នុងការអនុវត្តជាមួយក្រុមហ៊ុនឯកជននិងយន្តការគាំទ្រលើការរៀបចំផែនការអនុវត្តដែលមានប្រសិទ្ធភាពសម្រាប់យកមកអនុវត្តនៅតាមគ្រឹះស្ថានក្នុងប្រទេសកម្ពុជា។
៣.ពិភាក្សានិងរៀបចំយុទ្ធសាស្រ្តសម្រាប់ការអនុវត្តក្នុងការទំនាក់ទំនងរវាងសាកលវិទ្យាល័យនិងវិស័យឧស្សាហកម្ម តាមសាកលវិទ្យាល័យដែលជាសមាជិកគម្រោង។