នាព្រឹកថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យស្វាយរៀងមានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង សាកលវិទ្យាល័យស្វាយរៀង (SRU) និង សាកលវិទ្យាល័យមួរៀគូឌុស (UMK) នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ កិច្ចព្រមព្រៀងមានវិសាលភាពលើកិច្ចសហការផ្នែករៀននិងបង្រៀន ការស្រាវជ្រាវ និងសេវាសហគមន៍។ សូមបញ្ជាក់ថា សាកលវិទ្យាល័យទាំងពីរជាសមាជិកនៃបណ្ដាញ Passage to ASEAN (P2A) ដែលបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំកន្លងមកហើយ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យមួរៀគូឌុស ឥណ្ឌូណេស៊ី
![](https://sru.edu.kh/wp-content/uploads/2023/01/photo_2023-01-18_20-53-28-895x597.jpg)