រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាកលវិទ្យាល័យស្វាយរៀង ចំនួន១៨រូប បានអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានជាតិអប់រំ។ ការបំពាក់គ្រឿងឥស្សរិយយសការងារនេះ គឺជាការលើកទឹកចិត្តដល់បុគ្គលិកអប់រំ ដែលបានខិតខំបំពេញការងារ ភារកិច្ច និងទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។ អញ្ជើញចូលរួមក្នុងពិធីនេះ រួមមានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួង និងលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំនៃអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួង សរុបប្រមាណជាង៩០០នាក់។