ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានរៀបចំកិច្ចប្រជុំ ស្តីពី “ការវាយតម្លៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស (BA in English) នៃ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស ជាមួយប្រតិភូនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្នុងក្របខណ្ឌកម្មវិធីភាពជាដៃគូ (Partnership Program) នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)”។
ការវាយតម្លៃកម្មវិធីសិក្សានេះ ធ្វើឡើងដោយអ្នកជំនាញឯករាជ្យពីររូប ដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី និងប្រទេសប៉ាគីស្ថាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានឧត្តមសិក្សា នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត ថ្នាក់ដឹកនាំសាកលវិទ្យាល័យស្វាយរៀង និងក្រុមការងារកម្មវិធីភាពជាដៃគូ សរុបប្រមាណ៣៧រូប។