ការផ្សព្វផ្សាយអាហារូបករណ៍ទៅប្រទេសអូស្ត្រាលី (Australia Awards)

នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ និស្សិតឆ្នាំទី៣ និងទី៤ គ្រប់ជំនាញនៃសាកលវិទ្យាល័យស្វាយរៀង ចំនួន១៥០ នាក់ បានចូលរួមស្តាប់បទបង្ហាញ អំពីការផ្សព្វផ្សាយអាហារូបករណ៍ទៅប្រទេសអូស្ត្រាលី (Australia Awards) ពីក្រុមការងាររបស់ស្ថានទូតអូស្ត្រាលី។ ការផ្សព្វផ្សាយនេះ ធ្វើឡើងនៅសាលប្រជុំធំ នៃសាកលវិទ្យាល័យស្វាយរៀង ក្នុងគោលបំណង ផ្សព្វផ្សាយអំពីអាហារូបករណ៍ ណែនាំអំពីរបៀបបំពេញបែបបទស្នើសុំអាហារូបករណ៍ លក្ខខណ្ឌសម្រាប់ដាក់ស្នើសុំអាហារូបករណ៍ និងការវាយតម្លៃក្នុងការផ្តល់ អាហារូបករណ៍។ អាហារូបករណ៍ទៅប្រទេសអូស្ត្រាលីនេះ មានផ្តល់ជារៀងរាល់ឆ្នាំសម្រាប់ប្រទេសកម្ពុជា ពិសេសនិស្សិតដែលមានបំណងសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។