នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិ ស្តីពី នីតិវិធី យន្តការ និងការរកដំណោះស្រាយការតវ៉ារបស់និស្សិត ក្រោមអធិបតីភាពលោក ឡឹក វីរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យស្វាយរៀង និងមានការចូលរួមពីលោកប្រធានការិយាល័យសិក្សា លោកគ្រូ អ្នកគ្រូ និស្សិតឆ្នាំទី៣ និងទី៤ គ្រប់ជំនាញ សរុបប្រមាណ២០០នាក់។ ការប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យនិស្សិតមានការយល់ដឹងអំពី នីតិវិធី យន្តការ និងការរកដំណោះស្រាយលើការប្តឹងតវ៉ារបស់និស្សិត និងដើម្បីធានានូវប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងគុណភាពនៃការអប់រំរបស់គ្រឹះស្ថាន។