លោកសាស្ត្រាចារ្យជំនួយ ស៊ិន ពុទ្ធាសាធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យស្វាយរៀង និងជាអ្នកសម្របសម្រួលគម្រោងCALOHEA នៃគ្រឹះស្ថានសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងលោកសាស្ត្រាចារ្យជំនួយ ប៉ែន ឌីណា មន្ត្រីស្រាវជ្រាវនិងអនុវត្តគម្រោង CALOHEA ត្រូវបានអញ្ជើញទៅចូលរួម កិច្ចប្រជុំទូទៅលើកទី៨ CALOHEA 8th General Meeting (GM8) នៅទីសណ្ឋាគារ ASIA Hotel នៅទៅក្រុងក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ គោលបំណងនៃកិច្ចប្រជុំគឺជាការបិទបញ្ចប់នៃគម្រោងដែលបានអនុវត្តរយៈពេល៣ឆ្នាំគិតពីឆ្នាំ២០១៩ តែដោយ សារកត្តានៃការរាតត្បាលនៃជំងឺកូវីដ១៩ គម្រោងបានធ្វើការតាមរយៈអនឡាញ រហូតដល់ការបញ្ចប់នៃជំងឺកូវីដ គម្រោងនៅតែបន្តរនិងបានពន្យាពេលរហូតដល់ឆ្នាំ២០២៤។ មានគ្រឹះស្ថានឧត្តមសិក្សាចូលរួមសរុបចំនួន២៣ ដែលមកពីសហគមន៍អឺរ៉ុបចំនួន៥ ប្រទេស និងមកពីសមាគមន៍ប្រទេសនៃតំបន់អាស៊ានចំនួន៧ ក្នុងនោះក៏មាន វត្តមានប្រទេសកម្ពុជាចំនួន ២គ្រឹះស្ថានឧត្តមសិក្សាគឺសាកលវិទ្យាល័យស្វាយរៀង និងវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា។ គម្រោងផ្តោតលើ៣វិស័យ Subject Area Groups (SAG) ទី១.វិស្វកម្មសំណង់ស៊ីវិល Civil Engineering ២. ឱសថ Medicine និងការអប់រំ Teacher Education។ គ្រឹះស្ថានឧត្តមសិក្សាសាកលវិទ្យាល័យស្វាយរៀង ចូលរួមក្នុងវិស័យ អប់រំ (គ្រូបង្រៀន) Teacher Education និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចូលរួមក្នុងវិស័យ វិស្វកម្មសំណង់ស៊ីវិល Civil Engineering ។ កិច្ចប្រជុំផ្តោតលើការអនុវត្ត ការផលិតឯកសារ ការផលិតវីដេអូ ការផ្សព្វផ្សាយ ផលជះ និងនិន្តរភាព នៃការអនុវត្តគម្រោងលើយន្តការធំៗទាំង៣ ដែលមាន ទី១. ក្របខណ្ឌគុណវុឌ្ឍន៍កម្រិតតំបន់និងអន្តរជាតិ Qualification frameworkn ទី២. វប្បធម៌ក្នុងការ សិក្សាស្វែងយល់អំពីចំនួនម៉ោងដែលនិស្សិត ត្រូវការក្នុងការ សិក្សាឲ្យបានជោគជ័យ Student ... click to continue
ថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យស្វាយរៀង បានសហការជាមួយគម្រោង USAID DWD បានរៀបចំកិច្ចប្រជុំស្ដីពី Career Center Community of Practice ដែលផ្ដោតទៅលើការផ្សព្វផ្សាយព័ត៌មានទៅកាន់និស្សិត និងការរៀបចំវេទិកាការងារសម្រាប់ជាប្រយោជន៍ល្អៗដល់និស្សិត។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកមជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យដៃគូនានា ដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យពាណិជ្ជសាស្រ្ដអេស៊ីលីដា សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេយសៀ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ #SRU #USAID Digital Workforce Development Project ... click to continue
ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារគម្រោង CAPFish RP-011-2024 សហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង និងផ្តល់ការប្រឹក្សាអនុវត្តអនាម័យល្អ និងផលិតកម្មល្អ លើវិស័យម្ហូបអាហារ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រោមអធិបតីភាពលោក ខៀវ វិជ្ជានន្ទ អគ្គនាយករងវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកសាស្ត្រាចារ្យរងបណ្ឌិត សិរី ម៉ារឌី ជាប្រធានគម្រោង និងជាមន្ត្រីទទួលបន្ទុក ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យស្វាយរៀង។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយបច្ចេកទេសផលិតកម្មសាច់ក្រកត្រី ដែលជាលទ្ធផលនៃការស្រាវជ្រាវរួមគ្នា រវាងសាកលវិទ្យាល័យស្វាយរៀង និងអ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សរុប៥រូប ដោយបានធ្វើបទបង្ហាញពីការអនុវត្ត GHP និង GMP ព្រមទាំងការពិភាក្សា ទៅលើការរៀបចំសេចក្តីណែនាំអំពីគុណភាព និងសុវត្ថិភាពអាហារ (HACCP Plan) ជូនដល់សហគ្រិន ដែលកំពុងធ្វើអាជីវកម្មលើវិស័យម្ហូបអាហារ ចំនួន៣០សហគ្រាស។ គម្រោងCAPFish RP-011-2024 ទទួលបានការគាំទ្រដោយស្ថាប័ន iDE, FTRIP និង UNIDO (Co-funded by the European Union) ដែលអនុវត្តរយៈពេល៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤។   ... click to continue