សិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង និងផ្តល់ការប្រឹក្សាអនុវត្តអនាម័យល្អ និងផលិតកម្មល្អ លើវិស័យម្ហូបអាហារ សម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម

ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារគម្រោង CAPFish RP-011-2024 សហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង និងផ្តល់ការប្រឹក្សាអនុវត្តអនាម័យល្អ និងផលិតកម្មល្អ លើវិស័យម្ហូបអាហារ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រោមអធិបតីភាពលោក ខៀវ វិជ្ជានន្ទ អគ្គនាយករងវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកសាស្ត្រាចារ្យរងបណ្ឌិត សិរី ម៉ារឌី ជាប្រធានគម្រោង និងជាមន្ត្រីទទួលបន្ទុក ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យស្វាយរៀង។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយបច្ចេកទេសផលិតកម្មសាច់ក្រកត្រី ដែលជាលទ្ធផលនៃការស្រាវជ្រាវរួមគ្នា រវាងសាកលវិទ្យាល័យស្វាយរៀង និងអ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សរុប៥រូប ដោយបានធ្វើបទបង្ហាញពីការអនុវត្ត GHP និង GMP ព្រមទាំងការពិភាក្សា ទៅលើការរៀបចំសេចក្តីណែនាំអំពីគុណភាព និងសុវត្ថិភាពអាហារ (HACCP Plan) ជូនដល់សហគ្រិន ដែលកំពុងធ្វើអាជីវកម្មលើវិស័យម្ហូបអាហារ ចំនួន៣០សហគ្រាស។

គម្រោងCAPFish RP-011-2024 ទទួលបានការគាំទ្រដោយស្ថាប័ន iDE, FTRIP និង UNIDO (Co-funded by the European Union) ដែលអនុវត្តរយៈពេល៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤។