និស្សិតមហាវិទ្យាល័យសង្គមសាស្ត្រ ធ្វើទស្សនកិច្ចសិក្សាមកកាន់អាជ្ញាធរជាតិអប្សរា នៅតំបន់អង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤

ថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤ លោក សួស យុត្ថារី ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត នៃសាកលវិទ្យាល័យស្វាយរៀង បានដឹកនាំប្រតិភូ និងនិស្សិត ជំនាញរដ្ឋបាលសាធារណៈ ចំនួន២០០នាក់ មកទស្សនកិច្ចសិក្សា មកកាន់អាជ្ញាធរជាតិអប្សរា នៅតំបន់អង្គរវត្ត ខេត្តសៀមរាប ដើម្បីឈ្វេងយល់អំពីការរៀបចំ ការប្រព្រឹត្តទៅ និងដំណើរការការងារគ្របគ្រងរបស់អាជ្ញាធរជាតិអប្សរា ព្រមទាំងទស្សនកិច្ចនៅប្រាសាទបុរាណនានាក្នុងតំបន់អង្គរផងដែរ។