ទស្សនកិច្ចរោងចក្រ​ Zhaohui​ Filter ​and Technology Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត

ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ឆ្នាំ​២០២៤ ប្រតិភូ​សាកល​វិទ្យាល័យ​ស្វាយរៀង​ ដឹកនាំ​ដោយ​សាស្ត្រាចារ្យជំនួយ ឡឹក វីរៈ សកលវិទ្យា​ធិការ​រង​ បានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រ​ Zhaohui​ Filter ​and Technology Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ក្នុង​គោល​បំណង​ឈ្វេងយល់​ពីខ្សែចង្វាក់ផលិតកម្មតម្រង​គ្រប់ប្រភេទ ដើម្បី​ផ្សារ​ភ្ជាប់​ជាមួយ​ការបណ្តុះបណ្តាល ជំនាញ​វិស្វកម្ម​មេកានិច​នៅ​សាកល​វិទ្យាល័យ​ស្វាយរៀង។ នាថ្ងៃអនាគត សាកល​វិទ្យាល័យ​ស្វាយរៀង​ ​និង​រោងចក្រ​នេះ នឹងធ្វើកិច្ចសហប្រតិបត្តិការដើម្បីបញ្ជូននិស្សិត ទៅកម្មសិក្សា និង​ហ្វឹកហាត់​ការងារ​ផ្ទាល់​លើផ្នែក វិស្វកម្ម​មេកានិច​ ផ្នែកភាសា​បរទេស​ និងផ្នែកគ្រប់គ្រងផលិតកម្ម។