កិច្ចប្រជុំស្ដីពី Career Center Community of Practice រៀបចំដោយមជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យស្វាយរៀង គាំទ្រដោយគម្រោង USAID DWD

ថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យស្វាយរៀង បានសហការជាមួយគម្រោង USAID DWD បានរៀបចំកិច្ចប្រជុំស្ដីពី Career Center Community of Practice ដែលផ្ដោតទៅលើការផ្សព្វផ្សាយព័ត៌មានទៅកាន់និស្សិត និងការរៀបចំវេទិកាការងារសម្រាប់ជាប្រយោជន៍ល្អៗដល់និស្សិត។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកមជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យដៃគូនានា ដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យពាណិជ្ជសាស្រ្ដអេស៊ីលីដា សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេយសៀ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
#SRU
#USAID Digital Workforce Development Project