កិច្ចប្រជុំទូទៅលើកទី៨ របស់គម្រោង CALOHEA (8th General Meeting of CALOHEA Project) នៅទីសណ្ឋាគារ ASIA Hotel ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៤

លោកសាស្ត្រាចារ្យជំនួយ ស៊ិន ពុទ្ធាសាធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យស្វាយរៀង និងជាអ្នកសម្របសម្រួលគម្រោងCALOHEA នៃគ្រឹះស្ថានសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងលោកសាស្ត្រាចារ្យជំនួយ ប៉ែន ឌីណា មន្ត្រីស្រាវជ្រាវនិងអនុវត្តគម្រោង CALOHEA ត្រូវបានអញ្ជើញទៅចូលរួម កិច្ចប្រជុំទូទៅលើកទី៨ CALOHEA 8th General Meeting (GM8) នៅទីសណ្ឋាគារ ASIA Hotel នៅទៅក្រុងក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

គោលបំណងនៃកិច្ចប្រជុំគឺជាការបិទបញ្ចប់នៃគម្រោងដែលបានអនុវត្តរយៈពេល៣ឆ្នាំគិតពីឆ្នាំ២០១៩ តែដោយ សារកត្តានៃការរាតត្បាលនៃជំងឺកូវីដ១៩ គម្រោងបានធ្វើការតាមរយៈអនឡាញ រហូតដល់ការបញ្ចប់នៃជំងឺកូវីដ គម្រោងនៅតែបន្តរនិងបានពន្យាពេលរហូតដល់ឆ្នាំ២០២៤។ មានគ្រឹះស្ថានឧត្តមសិក្សាចូលរួមសរុបចំនួន២៣ ដែលមកពីសហគមន៍អឺរ៉ុបចំនួន៥ ប្រទេស និងមកពីសមាគមន៍ប្រទេសនៃតំបន់អាស៊ានចំនួន៧ ក្នុងនោះក៏មាន វត្តមានប្រទេសកម្ពុជាចំនួន ២គ្រឹះស្ថានឧត្តមសិក្សាគឺសាកលវិទ្យាល័យស្វាយរៀង និងវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា។

គម្រោងផ្តោតលើ៣វិស័យ Subject Area Groups (SAG) ទី១.​វិស្វកម្មសំណង់​ស៊ីវិល Civil Engineering ២.​ ឱសថ Medicine និងការអប់រំ Teacher Education។ គ្រឹះស្ថានឧត្តមសិក្សាសាកលវិទ្យាល័យស្វាយរៀង ចូលរួមក្នុងវិស័យ អប់រំ (គ្រូបង្រៀន) Teacher Education និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចូលរួមក្នុងវិស័យ វិស្វកម្មសំណង់​ស៊ីវិល Civil Engineering ។

កិច្ចប្រជុំផ្តោតលើការអនុវត្ត ការផលិតឯកសារ ការផលិតវីដេអូ ការផ្សព្វផ្សាយ ផលជះ និងនិន្តរភាព នៃការអនុវត្តគម្រោងលើយន្តការធំៗទាំង៣  ដែលមាន ទី១. ក្របខណ្ឌគុណវុឌ្ឍន៍កម្រិតតំបន់និងអន្តរជាតិ Qualification frameworkn ទី២. វប្បធម៌ក្នុងការ សិក្សាស្វែងយល់អំពីចំនួនម៉ោងដែលនិស្សិត ត្រូវការក្នុងការ សិក្សាឲ្យបានជោគជ័យ​ Student Workoad និងយន្តការ ទី៣. គឺការវាយតម្លៃសកម្មភាពជាក់ស្តែង របស់ និស្សិតក្នុងការសិក្សា Authentic Assessment ។ ​ជាលទ្ធផល គម្រោងបានបង្កើតនូវក្របខណ្ឌគុណវុឌ្ឍន៍ កម្រិតតំបន់ និងអន្តរជាតិដែលគ្រឹះស្ថានដៃគូទាំងអស់អាចយកទៅប្រើប្រាស់ក្នុងការពង្រឹងសមត្ថភាព គុណភាព នៃកម្មវិធីដើម្បិឈានទៅរកការទទួលស្គាល់កម្រិត តំបន់និងអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយ ចែករំលែកបន្ត។

កិច្ចប្រជុំបានបញ្ចប់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៥.០០រសៀល ក្រោមបរិយាកាសរីករាយ។