ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូសាកលវិទ្យាល័យស្វាយរៀង ដឹកនាំដោយសាស្ត្រាចារ្យជំនួយ ឡឹក វីរៈ សកលវិទ្យាធិការរង បានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រ Zhaohui Filter and Technology Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ក្នុងគោលបំណងឈ្វេងយល់ពីខ្សែចង្វាក់ផលិតកម្មតម្រងគ្រប់ប្រភេទ ដើម្បីផ្សារភ្ជាប់ជាមួយការបណ្តុះបណ្តាល ជំនាញវិស្វកម្មមេកានិចនៅសាកលវិទ្យាល័យស្វាយរៀង។ នាថ្ងៃអនាគត សាកលវិទ្យាល័យស្វាយរៀង និងរោងចក្រនេះ នឹងធ្វើកិច្ចសហប្រតិបត្តិការដើម្បីបញ្ជូននិស្សិត ទៅកម្មសិក្សា និងហ្វឹកហាត់ការងារផ្ទាល់លើផ្នែក វិស្វកម្មមេកានិច ផ្នែកភាសាបរទេស និងផ្នែកគ្រប់គ្រងផលិតកម្ម។