ពិធីបើកដំណើរការជាផ្លូវការកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី២” រៀបចំដោយមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យស្វាយរៀង និងមានការសហការគាំទ្រថវិកាដោយសហគ្រិនខ្មែរ

ពិធីបើកដំណើរការជាផ្លូវការកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី២" ដែលរៀបចំ និងសម្របសម្រួលដោយមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យស្វាយរៀង និងមានការសហការគាំទ្រថវិកាដោយ សហគ្រិនខ្មែរ។ ថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យស្វាយរៀង និង សហគ្រិនខ្មែរ បានរៀបចំពិធីបើកដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព និងការប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី២ ជាផ្នែកមួយនៃកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR ... click to continue

ទស្សនកិច្ចរោងចក្រ​ Zhaohui​ Filter ​and Technology Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត

ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ឆ្នាំ​២០២៤ ប្រតិភូ​សាកល​វិទ្យាល័យ​ស្វាយរៀង​ ដឹកនាំ​ដោយ​សាស្ត្រាចារ្យជំនួយ ឡឹក វីរៈ សកលវិទ្យា​ធិការ​រង​ បានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រ​ Zhaohui​ Filter ​and Technology Co., Ltd ... click to continue

ការពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Zhaohui Filter & Tech. Co., Ltd.

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យជំនួយ ឡឹក វីរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យស្វាយរៀង និងសហការី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Zhaohui Filter & Tech. Co., Ltd. ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ភូមិព្រៃផ្តៅ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ របៀបវារៈនៃការជួបពិភាក្សានេះ គឺផ្តោតលើ៖ ១. ការជ្រើសរើសនិស្សិតដើម្បីទៅធ្វើការនៅក្នុងក្រុមហ៊ុន Zhaohui Filter & Tech., ២. ពិភាក្សាពីលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង MOA និងអនុស្សារណៈយោគយល់ MOU រវាងភាគីទាំងពីរ, និង ៣. កិច្ចពិភាក្សាផ្សេងៗ។ ក្រុមហ៊ុន Zhaohui Filter & Tech. ជាក្រុមហ៊ុនដែលមានរោងចក្រជាច្រើន នៅតាមបណ្តាប្រទេសនានា ដូចជាដូចជា កម្ពុជា វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី អង់គ្លេស អ៊ីតាលី និងម៉ិចស៊ីកូ។ ចំពោះផលិតផលរបស់រោងចក្រ គឺតម្រងគ្រប់ប្រភេទ ដូចជាតម្រងម៉ាស៊ីន ត្រជាក់ តម្រងប្រេង តម្រងចម្រោះទឹកស្អាត តម្រងម៉ាស៊ីនបូមធូលី តម្រងក្នុងរថយន្តជាដើម។ ផលិតផលរបស់រោងចក្រនេះ ត្រូវបានលក់ចេញទៅកាន់ទីផ្សារនៅអាស៊ីអាគ្នេយ៍ ជប៉ុន កូរ៉េ អាមេរិច និងអឺរ៉ុប។ និស្សិតដែលរោងចក្រត្រូវការ គឺជំនាញមេកានិច ជំនាញគ្រប់គ្រង និងជំនាញភាសាបរទេស (ចិន អង់គ្លេស) ជាដើម។ នាថ្ងៃអនាគត សាកលវិទ្យាល័យស្វាយរៀង នឹងចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Zhaohui Filter & Tech ... click to continue

ទិវាបរិស្ថាន ៥ មិថុនា នៅសាកលវិទ្យាល័យស្វាយរៀង (World Environment Day June 05)

នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ សាកលវិទ្យាល័យបានរៀបចំប្រារព្ធទិវាបរិស្ថាន ដោយបានដឹកនាំនិស្សិតធ្វើការសំអាតបរិស្ថាន ប្រមូលសម្រាម ប្លាស្ទិក កាកសំណល់កំប៉ុង និងសម្ភារដែលលែងប្រើប្រាស់ផ្សេងទៀត យកមកទុកដាក់ក្នុងធុងសម្រាម ឱ្យបានត្រឹមត្រូវ។ ការចូលរួមក្នុងទិវាបរិស្ថាននេះ គឺជាការរួមចំណែកមួយក្នុងការជំរុញនូវសេដ្ឋកិច្ចចក្រា ក៏ដូចជាការធានាមិនឱ្យបានសម្រាមប្លាស្ទិកនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។ ចូលរួមថែរក្សាបរិស្ថានសាលារៀន គឺចូលរួមថែរក្សាភពផែនដីសម្រាប់មនុស្សជាតិទាំងអស់គ្នា។ On June 05, 2024, the Svay Rieng University organized the Environment Day by leading the students to clean up the environment, collect garbage, plastic, waste, cans and other obsolete materials and put them in the ... click to continue