ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន៩

ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ប្រតិភូសាកលវិទ្យាល័យស្វាយរៀង ដឹកនាំដោយឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ... click to continue

សេចក្តីជូនដំណឹង ស្តីពីការរៀបចំបាឋកថាស្តីពី ការឈ្វេងយល់ពីកម្ពុជា-ចិន រួមគ្នាកសាងគំរូភាពនៃសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ

សាកលវិទ្យាល័យស្វាយរៀង សហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន (Cambodian Chinese Evolution Researcher Association ... click to continue

មន្ត្រីគម្រោង​CALOHEA ចូលរួមកិច្ចប្រជុំលើកទី៥ នៅប្រទេសហ្វីលីពីន

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ម៉ោង​១០.២៦ អត្ថបទ៖ ប៉ែន​ ឌីណា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក ប៉ែន ឌីណា គ្រូបង្រៀន មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេសនិងជាមន្ត្រីអនុវត្តគម្រោងCALOHEA នៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ជាតិលើកទី៥ (5th CALOHEA National Meeting) នៅសាកលវិទ្យាល័យ University of San Agustin, ទីក្រុង Iloilo  ប្រទេសហ្វីលីពីន។ កម្មវិធីធ្វើឡើងដោយមានការចូលរួមផ្ទាល់ និងអនឡាញ ដោយមានការចូលរួមពីប្រធានគម្រោង មន្ត្រីគម្រោងរបស់ប្រទេសដៃគូនិងជាសមាជិក និងមានការចូលរួមពីនយោជក បុគ្គលិកអប់រំ អតីតនិស្សិត និងនិស្សិត។ ខ្លឹមសារនៃកិច្ចប្រជុំផ្តោតលើ​ ទិដ្ឋភាពទូទៅរបស់គម្រោង បទបង្ហាញពីនយោជក ស្ថាបនឯកជន និងរដ្ឋ ស្តីពីការផ្លាស់ប្តូរនិស្សិត Internationalization  បញ្ហាប្រឈមនានា និងមានបទបង្ហាពីវាគ្មិនដែលមកពីប្រទេសដៃគូនិងជាសមាជិក ដែលបទបង្ហាញផ្តោតសំខាន់លើយន្តការធំៗចំនួន៣របស់គម្រោង ទី១ ការបង្កើតនិងប្រើប្រាស់ក្របខណ្ឌគុណវឌ្ឍន៍មួយដែលអាចយកមកចែករំលែកប្រើប្រាស់ទៅដល់កម្រិតតំបន់និងអន្តរជាតិ ទី២ ការវាស់វែងកិច្ចការរបស់និស្សិត student workload រាប់ទាំងការងារក្នុងថ្នាក់ និងសកម្មភាពទាំងឡាយដែលនិស្សិតធ្វើដូចជាទៅបណ្ណាល័យ ធ្វើការជាក្រុម ការចុះតាមតំបន់ ។ល។ ហើយថាតើពេលវេលាប្រើប្រាស់ដើម្បីរៀនមុខវិជ្ជាមួយ បានជោគជ័យត្រូវការពេលប៉ុន្មាន និងទី៣ ការវាយតម្លៃAuthentic Assessment ដែលផ្តោតលើ ការប្រឹក្សានិងពិភាក្សាជាមួយអ្នកពាក់ព័ន្ធជាពិសេស បុគ្គលិកអប់រំដែលបង្រៀនមុខវិជ្ចាជាក់លាក់ណាមួយ ដើម្បីចង់ដឹងថាតើគ្រូបង្រៀនយល់ដឹងលើAuthentic Assessmentកម្រិតណានិងបានប្រើប្រាស់កម្រិតណា។     ... click to continue

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការបញ្ចប់របាយការណ៍ស្វ័យវាយតម្លៃកម្មវិធី និងការរៀបចំឯកសារភស្តុតាង សម្រាប់ការវាយតម្លៃកម្មវិធីសិក្សា នៅជុំទី២

ថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីអប់រំ ចំនួន៦រូបនៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី "ការបញ្ចប់របាយការណ៍ស្វ័យវាយតម្លៃកម្មវិធី និងការរៀបចំឯកសារភស្តុតាង សម្រាប់ការវាយតម្លៃកម្មវិធីសិក្សា នៅជុំទី២"  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងជាប្រធានគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ សិក្ខាសាលានេះ រៀបចំដោយអគ្គនាយកដ្ឋានឧត្តមសិក្សា គាំទ្រដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានឧត្តមសិក្សា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមកពីគ្រឹះស្ថានឧត្តមសិក្សាទាំងប្រាំ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (៣៦រូប) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (១៨រូប) សាកលវិទ្យាល័យជាតិបាត់ដំបង (៦រូប) សាកលវិទ្យាល័យស្វាយរៀង (៦រូប) និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (១៤រូប)។ គោលបំណងនៃសិក្ខាសាលានេះ គឺ ១) ចែករំលែកបទពិសោធន៍ និងចំណេះដឹងពីការវាយតម្លៃកម្មវិធី ការរៀបចំឯកសារភស្តុតាង និងរបាយការណ៍ស្វ័យវាយតម្លៃកម្មវិធីនៅជុំទី១, ២) រៀបចំរបាយការណ៍ស្វ័យវាយតម្លៃកម្មវិធី និងឯកសារភស្តុតាងឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យទាំង១៣ នៃឧបករណ៍វាយតម្លៃកម្មវិធីឱ្យបានរួចរាល់ប្រកបដោយគុណភាព មុនពេលការធ្វើការវាយតម្លៃកម្មវិធី ដោយអ្នកជំនាញជាតិ និងអន្តរជាតិ នៅជុំទី២។ សមាសភាពដែលត្រូវចូលរួមក្នុងសិក្ខាសាលានេះ គឺរួមមានសាកលវិទ្យាធិការរងទទួលបន្ទុក ជាអ្នកសម្របសម្រួលកម្មវិធីភាពជាដៃគូ, មន្ត្រីទទួលបន្ទុកជាអ្នកសម្របសម្រួលកម្មវិធីភាពជាដៃគូ ព្រមទាំងមន្ត្រីទទួលបន្ទុកកម្មវិធីសិក្សានីមួយៗ ដែលត្រូវវាយតម្លៃនៅជុំទី២។ ចំពោះសាកលវិទ្យាល័យស្វាយរៀង នឹងត្រូវបញ្ជូនកម្មវិធីសិក្សាចំនួន២ ទៅវាយតម្លៃនៅជុំទី២នេះ គឺកម្មវិធីក្សេត្រសាស្ត្រ (BSc in Agronomy) និងកម្មវិធីវិទ្យាសាស្រ្តសត្វ (BSc in Animal Science) ដែលជាកម្មវិធីសិក្សាអភិវឌ្ឍន៍រួមគ្នាក្នុងកម្មវិធីភាពជាដៃគូ រវាងសាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមការអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP ... click to continue

កិច្ចប្រជុំ Kick-off Meeting ចាប់ផ្តើមអនុវត្តគម្រោង CIRCULAR នៅប្រទេសព័រទុយហ្គាល់

ថ្ងៃទី០៩-១២ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោង CIRCULAR នៃសាកលវិទ្យាល័យស្វាយរៀង ចំនួន៣រូប បានអញ្ជើញចូលរួមកិច្ចប្រជុំ Kick-off Meeting ចាប់ផ្តើមអនុវត្តគម្រោង CIRCULAR និងសិក្ខាសាលាស្តីពី Collaborative Peer Learning នៅវិទ្យាស្ថានពហុបច្ចេកទេសកូអ៊ីមប្រា (Polytechnic Institute of Coimbra) ប្រទេសព័រទុយហ្គាល់។ គម្រោង CIRCULAR (Circular Economy Living Laboratories supporting Social Innovation in Southeast Asia) គឺជាគម្រោងគាំទ្រដោយកម្មវិធី Erasmus+ នៃសហគមន៍អឺរ៉ុប ដែលមានដៃគូអនុវត្តគម្រោងនៅអឺរ៉ុប ចំនួន៤ និងដៃគូអនុវត្តគម្រោងនៅអាស៊ី ចំនួន៦ និងអនុវត្តរយៈពេល៣ឆ្នាំ (២០២៣-២០២៥)។ គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍សង្គម នៅក្នុងប្រទេសម៉ាឡេស៊ី កម្ពុជា និងឡាវ តាមរយៈបណ្តាញរួមគ្នារវាងការបង្រៀន ការស្រាវជ្រាវ នវានុវត្តន៍ និងសង្គម ដើម្បីបង្កើត និងធ្វើតេស្តទៅលើដំណោះស្រាយបែបនវានុវត្តន៍ ក្នុងការកាត់បន្ថយបញ្ហាកាកសំណល់ ជំរុញវិធានការណ៍សេដ្ឋកិច្ចពង្រាយ (Circular economy) និងលើកកម្ពស់គុណភាពជីវិតរបស់សហគមន៍ក្នុងតំបន់។ ដៃគូអនុវត្តគម្រោងនៅអឺរ៉ុប ចំនួន៤ រួមមាន ប្រទេសព័រទុយហ្គាល់ (Polytechnic Institute of Coimbra) ប្រទេសអេស្ប៉ាញ (University of Almeria និង International Consulting ... click to continue

ឯកឧត្តមសាកលវិទ្យាធិការ អញ្ជើញចូលរួមវេទិកាអប់រំពិភពលោក នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

ថ្ងៃទី០៧-១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួម វេទិកាអប់រំពិភពលោក នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ជាមួយនឹងគណៈប្រតិភូរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យស្វាយរៀង។ វេទិកាអប់រំពិភពលោក ធ្វើឡើងក្រោមប្រធានបទ “ការចាប់ផ្តើមជាថ្មី៖ វប្បធម៌នៃការសិក្សារៀនសូត្ររបស់សិស្ស ការកសាងភាពធន់នៃប្រព័ន្ធអប់រំ ការលើកកម្ពស់ភាពខ្លាំង និងចីរភាព និងការរៀបចំគោលនយោបាយ និងផែនការអប់រំឱ្យកាន់តែប្រសើរឡើងសម្រាប់អប់រំ”។ វេទិការអប់រំពិភពលោកនេះ ក៏បានពិភាក្សាដោយផ្តោតលើប្រធានបទ “វិបត្តិនៃការសិក្សារៀនសូត្ររបស់សិស្ស និន្នាការអប់រំអន្តរជាតិ ការទទួលបានការអប់រំរបស់សិស្សនារី ហិរញ្ញប្បទានអប់រំ ការអប់រំបច្ចេកទេស និងជំនាញ នវានុវត្តន៍ និងភាពជាអ្នកដឹកនាំដើម្បីធ្វើឱ្យប្រព័ន្ធអប់រំភាពល្អប្រសើរ”។ អមក្នុងវេទិការអប់រំពិភពលោក ថ្នាក់ដឹកនាំ និងប្រតិភូអម បានជួបពិភាក្សាជាមួយ លោក Peter Schneider តំណាងទីភ្នាក់ងារ Edsby អំពីបរិវត្តកម្មឌីជីថល (K-12 Digital transformation) ក្នុងវិស័យអប់រំសម្រាប់ការអប់រំចំណេះទូទៅ និងជួបជាមួយលោក Scott Smith តំណាងភ្នាក់ងារ ODILO ពិភាក្សាអំពី ការរៀបចំកម្មវិធីគាំទ្រការអប់រំវិទ្យាសាស្រ្ត វិស្វកម្ម បច្ចេកវិទ្យា និង គណិតវិទ្យា (STEM ... click to continue

ការចុះអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យស្វាយរៀង និងវិស័យឯកជន ក្រោមការអនុវត្តគម្រោង USAID-DWD

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង និងសហការី បានអញ្ជើញចូលរួមពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងគ្រឹះស្ថានឧត្តមសិក្សា ចំនួន៥ រួមមាន SRU, NUM, NUBB, CADT & USEA ជាមួយនឹងវិស័យឯកជន ចំនួន៤ រួមមាន Canadia Bank, Philip Bank, Cellcard & EZECOM នៅសណ្ឋាគារ Raffles Le Royal។ កម្មវិធីនេះ រៀបចំដោយគម្រោង USAID DWD សហការជាមួយ The University of California, Berkeley ... click to continue