មន្ត្រីអប់រំនៃសាកលវិទ្យាល័យស្វាយរៀងចំនួន២រូបចូលរួមក្នុងវគ្គបណ្តុះបណ្តាលគម្រោងLab-Based Education(LBE)

មន្ត្រីអប់រំនៃសាកលវិទ្យាល័យស្វាយរៀងចំនួន២រូបត្រូវបានអនុញ្ញាតិឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សារភ្ជាប់រវាងសាកលវិទ្យាល័យនិងវិស័យឧស្សាហកម្មសម្រាប់ការអប់រំនិង ស្រាវជ្រាវលើជំនាញវិស្វកម្ម ក្រោមគម្រោងLab-Based Education(LBE) ដែលគាំទ្រដោយ JICA ចាប់ពីថ្ងៃទី៤ដល់១២ ខែ កញ្ញា ឆ្នាំ ២០២៣ នៅTokyo Institute of Technology ... click to continue

ការពិភាក្សារៀបចំគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដំណាក់កាលទី២ របស់សាកលវិទ្យាល័យស្វាយរៀង

នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣​ ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង រួមទាំងលោកសាស្ត្រាចារ្យ បុគ្គលិកសាកលវិទ្យាល័យស្វាយរៀងដែលជាមន្ត្រីអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សា របស់សាកលវិទ្យាល័យស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពី "ការពិភាក្សាការរៀបចំគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដំណាក់កាលទី២ (HEIP 2)" ក្រោមអធិបតីឯកឧត្តម ម៉ក់ ងយ និងក្រុមការងារមន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកជាច្រើនរូប។ ក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យទុំ សារាវុធ បានធ្វើបទបង្ហាញលើចំនុចសំខាន់ៗជាច្រើនដូចជា ​គោលបំណងនៃគម្រោង HEIP2 ស្ថានភាពបច្ចុប្បន្នរបស់គ្រឹះស្ថាន កត្តាគាំទ្រ និងកិច្ចសហប្រតិបត្តិការ កម្មវិធីសិក្សា ការស្រាវជ្រាវResearch និងក្របខណ្ឌលទ្ធផលឆ្នាំ២០២៥-២០២៩ overall results framework 2025-2029។ ក្រោយកិច្ចពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យនិងក្រុមការងារ បានអញ្ជើញទស្សនកិច្ចទីកន្លែងមួយចំនួនក្នុងបរិវេណគ្រឹះស្ថាន ដែលជាសមិទ្ធិផលនៃគម្រោង និងកំពុងអនវុត្ត ក៏ដូចជាប្រើប្រាស់សម្រាប់HEIP 2 បន្ត។     ... click to continue

ប្រតិភូសាកលវិទ្យាល័យស្វាយរៀងអញ្ជើញចូលរួមវេទិកាអប់រំចិន-អាស៊ាន២០២៣

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ប្រតិភូសាកលវិទ្យាល័យស្វាយរៀងចំនួន៤រូប   ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀងបានអញ្ជើញចូលរួមវេទិកាអប់រំចិន-អាស៊ាន២០២៣ នៅសាល2023 China-ASEAN Education Cooperation Week ក្នុងខេត្តGuizhou ប្រទេសចិន ដើម្បីសិក្សាស្វែងយល់ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។   ... click to continue

ការវាយតម្លៃកម្មវិធីសិក្សា បរិញ្ញាបត្រក្សេត្រសាស្ត្រដោយមន្ត្រីវាយតម្លៃកម្មវិធីសិក្សាជាតិ

ថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានទទួលប្រតិភូមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា និងអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ ដើម្បីមកធ្វើការវាយតម្លៃកម្មវិធីសិក្សា ជំនាញក្សេត្រសាស្ត្រ ដែលបានអភិវឌ្ឍន៍ឡើងរវាងសាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្រោមការគាំទ្រដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ ការវាយតម្លៃកម្មវិធីសិក្សានេះ គឺធ្វើឡើងដោយលោកបណ្ឌិត ស្រ៊ាន ពៅ ជាអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ និងមានការសម្របសម្រួលដោយ មន្ត្រីអគ្គនាយកដ្ឋានឧត្តមសិក្សា។ ការវាយតម្លៃកម្មវិធីថ្ងៃនេះ គឺជាលើកទី២ បន្ទាប់ពីការវាយតម្លៃកម្មវិធីសិក្សាកាលពីថ្ងៃទី០១-០៦ ខែសីហា ឆ្នាំ២០២៣ ដោយលោកបណ្ឌិត ខាន់ បូផាន់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោកសាស្ត្រាចារ្យជំនួយ ឡឹក វីរៈ សាកលវិទ្យាធិការរង និងជាប្រធានសមាសភាគ C.1 នៃគម្រោង HEIP ព្រមទាំងមន្ត្រីសម្របសម្រួលកម្មវិធីភាពជាដៃគូ (Partnership Program ... click to continue

ការវាយតម្លៃកម្មវិធីសិក្សា បរិញ្ញាបត្រជំនាញវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម ដោយមន្ត្រីវាយតម្លៃកម្មវិធីសិក្សាជាតិ

ថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានទទួលប្រតិភូមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា និងអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ ដើម្បីមកធ្វើការវាយតម្លៃកម្មវិធីសិក្សា ជំនាញវិស្វកម្មអេឡេត្រូនិចនិងស្វ័យប្រវត្តិកម្ម ដែលបានអភិវឌ្ឍន៍ឡើងរវាងសាកលវិទ្យាល័យស្វាយរៀង និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមការគាំទ្រដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ ការវាយតម្លៃកម្មវិធីសិក្សានេះ គឺធ្វើឡើងដោយលោកបណ្ឌិត ថាប់ ថារឿន ជាអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ និងមានការសម្របសម្រួលដោយ មន្ត្រីអគ្គនាយកដ្ឋានឧត្តមសិក្សា។ ការវាយតម្លៃកម្មវិធីថ្ងៃនេះ គឺជាលើកទី២ បន្ទាប់ពីការវាយតម្លៃកម្មវិធីសិក្សាកាលពីថ្ងៃទី០១-០៦ ខែសីហា ឆ្នាំ២០២៣ ដោយលោកបណ្ឌិត ខាន់ បូផាន់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោក ឡឹក វីរៈ សាកលវិទ្យាធិការរង និងជាប្រធានសមាសភាគ C.1 នៃគម្រោង HEIP ព្រមទាំងមន្ត្រីសម្របសម្រួលកម្មវិធីភាពជាដៃគូ (Partnership Program) មន្ត្រីទទួលបន្ទុកមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងក្រុមការងារបច្ចេកទេសកម្មវិធីវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម។ ក្រៅពីការប្រជុំពិភាក្សាលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ ក៏មានការចុះពិនិត្យផ្ទាល់នូវសម្ភារបម្រើឲ្យការបង្រៀននិងរៀន និងបន្ទប់ពិសោធន៍នានា សម្រាប់និស្សិតអនុវត្ត។ ជាលទ្ធផលនៃការវាយតម្លៃ កម្មវិធីសិក្សាជំនាញ អេឡិចត្រូវនិច និងស្វ័យប្រវត្តិកម្ម (Electronics and Automation Engineering) របស់សាកលវិទ្យាល័យស្វាយរៀង ទទួលបានការវាយតម្លៃដោយពិន្ទុល្អប្រសើរ។   ... click to continue

កិច្ចប្រជុំពិភាក្សារវាងសាកលវិទ្យាល័យ និងសហគ្រិនជនជាតិចិន មកពីតំបន់សេដ្ឋកិច្ចពិសេស Hi-Park SEZ Bavet

ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាកលវិទ្យាល័យស្វាយរៀង ដឹកនាំដោយលោក ឡឹក វីរ: សាកលវិទ្យាធិការរង បានជួបប្រជុំ និងពិភាក្សាជាមួយសហគ្រិន និងវិនិយោគិនជនជាតិចិន មកពីតំបន់សេដ្ឋកិច្ចពិសេស Hi-Park បាវិត ស្តីពីការជ្រើសរើស និងសម្រាំងធនធានមនុស្ស ពិសេសនិស្សិតដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យស្វាយរៀង ដើម្បីទៅធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ធ្វើកម្មសិក្សាការងារនៅបណ្ដារោងចក្រនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ។ ជំនាញដែលតំបន់ត្រូវការរួមមាន គណនេយ្យ (Accounting)  គ្រប់គ្រងពាណិជ្ជកម្ម (Management) គ្រប់គ្រងធនធានមនុស្ស (Human resource management) និង ទំនាក់ទំនងជាមួយអតិថិជន (Customer communication ... click to continue

ការវាយតម្លៃកម្មវិធីសិក្សា ចំនួន៤ ដោយអ្នកជំនាញវាយតម្លៃកម្មវិធីជាតិ មកពីអគ្គនាយកដ្ឋានឧត្តមសិក្សា

ថ្ងៃទី០១-០៦ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានទទួលប្រតិភូមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា និងអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ ដើម្បីមកធ្វើការវាយតម្លៃកម្មវិធីសិក្សា ចំនួន៤ ដែលបានអភិវឌ្ឍន៍ឡើងរវាងសាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន២កម្មវិធី (ជំនាញក្សេត្រសាស្រ្ត និងវិទ្យាសាស្រ្តសត្វ) និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន២កម្មវិធី (ជំនាញមេកានិច និង អេឡេត្រូនិចនិងស្វ័យប្រវត្តិកម្ម)។ ការវាយតម្លៃកម្មវិធីសិក្សានេះ គឺធ្វើឡើងដោយលោកបណ្ឌិត ខាន់ បូផាន់ ជាអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ និងមានការសម្របសម្រួលដោយ មន្ត្រីអគ្គនាយកដ្ឋានឧត្តមសិក្សា។ ពិធីបើកកិច្ចប្រជុំពិភាក្សា ដើម្បីដំណើរការវាយតម្លៃកម្មវិធីសិក្សានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឡឹក វីរៈ សាកលវិទ្យាធិការរង និងជាប្រធានសមាសភាគ១ នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP ... click to continue