អបអរសាទរបេក្ខជន៣រូប នៃសាកលវិទ្យាល័យស្វាយរៀង

អបអរសាទរបេក្ខជន៣រូប នៃសាកលវិទ្យាល័យស្វាយរៀង🎉❤️💐
ក្រុមនិស្សិត៣រូប នៃសាកលវិទ្យាល័យស្វាយរៀង ដូចមានរាយនាមខាងក្រោម៖
១. និស្សិត ផូ ម៉ារី
២. និស្សិត អ៊ុក សារ៉ែន
៣. និស្សិត អ៊ាន សាវន
បានចូលរួមប្រកួតកម្មវិធីវោហារស័ព្ទជាក្រុម ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette or Vape) និងផលិតផលអេចឈ៍ ធី ភី (HTPs) ដើម្បីលើកកម្ពស់សុខភាពសិក្សា នាថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣។
បេក្ខជនទាំងបីរូប ទទួលបានជ័យលាភីលេខ១ នាវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតវោហារស័ព្ទជាក្រុម របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងចំណោមបេក្ខជនសរុប ចំនួន២០៩ក្រុម។ ពិធីប្រគល់មេដាយជ័យលាភី ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម រាជធានីភ្នំពេញ។