សូមអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសទទួលបានពានរង្វាន់ World Literacy Foundation Award

សាកលវិទ្យាល័យស្វាយរៀង សូមចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសទទួលបានពានរង្វាន់ World Literacy Foundation Award ក្នុងនាមជាប្រទេសលេចធ្លោ លើការលើកកម្ពស់អក្ខរកម្ម និងការអប់រំ។

ប្រទេសកម្ពុជាស្ថិតក្នុងចំណោមជ័យលាភីប្រចាំឆ្នាំចំនួន៥ ដែលទទួលបានពានរង្វាន់ប្រកបដោយកិត្យានុភាពនេះ នាអំឡុងនៃកិច្ចប្រជុំកំពូលនៃអក្ខរកម្មពិភពលោក (World Literacy Summit) ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស។