ពិធីផ្សព្វផ្សាយលើកទី៣ដល់និស្សិតឆ្នាំទី១ ស្តីពីការចូលជាសមាជិក ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សា

ថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ វេលោម៉ោង៤.០០នាទីរសៀល លោក ឡឹក វីរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យស្វាយរៀង និងជាប្រធានក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យស្វាយរៀង​​ លោកប៉ែន ឌីណា ប្រធានផ្នែកយុវជន ផែនការ និងបណ្តុះបណ្តាល និងនិស្សិតដែលជាសមាជិក ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យស្វាយរៀងចំនួន៥រូប បានរៀបចំពិធីផ្សព្វផ្សាយលើកទី៣ដល់និស្សិតឆ្នាំទី១ វគ្គសិក្សាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំនួន១៨០នាក់ ស្តីពីការចូលជាសមាជិក ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សា និងសកម្មភាពបត់បេះដូង#BeyondTheGames។