កិច្ចប្រជុំពិភាក្សា ជាមួយតំណាងធនាគារ ADB

ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការ និងក្រុមការងារ បានជួបប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ តំណាងធនាគារ ADB បានបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ អំពីសក្តានុពលនៃការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ច ក្រុងបាវិត និងជារួម សក្តានុពលនៃការអភិវឌ្ឍក្នុងខេត្តស្វាយរៀង ក្នុងនោះ ការពិភាក្សាបានផ្តោតសំខាន់ទៅលើចក្ខុវិស័យ របស់សាកលវិទ្យាល័យស្វាយរៀង ក្នុងតួនាទីបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ទាំងជំនាញបច្ចេកទេស និងជំនាញទន់ (Soft Skills) ដើម្បីផ្គត់ផ្គង់កម្លាំងពលកម្ម ជំរុញ និងលើកទឹកចិត្ដការផលិតក្នុងស្រុក គាំទ្រកំណើនសេដ្ឋកិច្ច និងការងារ។