ការចុះអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យស្វាយរៀង និងវិស័យឯកជន ក្រោមការអនុវត្តគម្រោង USAID-DWD

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង និងសហការី បានអញ្ជើញចូលរួមពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងគ្រឹះស្ថានឧត្តមសិក្សា ចំនួន៥ រួមមាន SRU, NUM, NUBB, CADT & USEA ជាមួយនឹងវិស័យឯកជន ចំនួន៤ រួមមាន Canadia Bank, Philip Bank, Cellcard & EZECOM នៅសណ្ឋាគារ Raffles Le Royal។ កម្មវិធីនេះ រៀបចំដោយគម្រោង USAID DWD សហការជាមួយ The University of California, Berkeley សហរដ្ឋអាមេរិក។ ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺដើម្បីជំរុញ ​និងបង្កើនកិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធ នៅក្នុងវិស័យអប់រំឧត្តមសិក្សា និងវិស័យឯកជន ក្នុងគោលដៅលើកកម្ពស់ជំនាញ និងសមត្ថភាពរបស់កម្លាំងពលកម្ម ជាពិសេសយុវជន សម្រាប់បម្រើនៅក្នុងទីផ្សារការងារនាពេលអនាគត។