ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យ ស្វាយរៀង ជាគ្រូបង្គោលកម្មវិធី “វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” នៃសាលាភូមិន្ទរដ្ឋបាល

ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង ជាគ្រូបង្គោល កម្មវិធី “វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមធ្វើបទបង្ហាញ ជូនដល់កម្មសិក្សាការី វគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់៥ ចំនួនប្រមាណ ១៩០នាក់ តាមរយ:ប្រព័ន្ធអនឡាញ (E-Course)។ ដែលគោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺដើម្បីអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់មន្ត្រីរាជការកម្ពុជា ដែលទទួលខុសត្រូវក្នុងការផ្តល់នូវរបៀបវារៈកំណែទម្រង់វិស័យសាធារណៈសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍ប្រទេស។ និងមានចែកជា២វគ្គសិក្សាគឺ៖ ទី១ (E-learning course 1) ដឹកនាំចក្ខុវិស័យ និងយុទ្ធសាស្ត្រសម្រាប់កំណែទម្រង់អភិវឌ្ឍន៍ ( Leading the Vision and Strategy for Development Reform​និងទី២(E-learning course 2) ដឹកនាំ និងអនុវត្តកំណែទម្រង់ការអភិវឌ្ឍន៍(Leading and Implementing Development Reform)

  • ប្រធានបទទី១ កំណែទម្រង់អភិវឌ្ឍន៍ឈានមុខគេ – Leading Development Reforms
  • ប្រធានបទទី 2 – ដឹកនាំ និងដោះស្រាយបញ្ហាប្រឈមស្មុគស្មាញ Leading and Solving Complex Challenges
  • ប្រធានបទទី ៣ – ដឹកនាំអ្នកដទៃ Leading Others
  • ប្រធានបទទី៤ – ដឹកនាំខ្លួនឯង Leading Self

កម្មសិក្សាការី បានយកចិត្តទុកដាក់ស្តាប់ និងចូលរួមសកម្មភាព ការពិភាក្សា និងបញ្ហាប្រឈម ក៏ដូចជាគន្លឹះសំខាន់ៗនៃមេរៀននិងសង្ខេបខ្លឹមសាររួមសំខាន់ៗរួម ព្រមទាំងមានការសួរឆ្លើយលើបទបង្ហាញប្រកបដោយបរិយាកាសរីករាយ និងសកម្ម ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងវគ្គបណ្តុះបណ្តាលដ៏មានខ្លឹមសារនិងសារប្រយោជន៍នេះ។