ឯកឧត្តមសាស្រ្តចារ្យ ទុំ សារាវុធអញ្ជើញជាគណ:អធិបតី ដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ឯកឧត្តមសាស្រ្តចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង អញ្ជើញជាគណ:អធិបតី ដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកំពង់ស្ពឺ ក្នុងនាមជាប្រធានគណ:មេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ស្ពឺ។

ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣

កិច្ចប្រជុំសំណេះសំណាល និងណែនាំបច្ចេកទេស អង្គភាពពាក់ព័ន្ធ គណ:កម្មការអប្បមាទទូទាំងប្រទេស ប្រធាន-អនុប្រធានមណ្ឌល និងគណ:កម្មការផ្សេងៗ ក្រោមអធិបតីភាព ឯកឧត្តម ស សុពុត្រា អភិបាលរងនៃគណ:អភិបាលខេត្ត តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ         ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ ប្រធានគណ:មេប្រយោគប្រចាំខេត្តកំពង់ស្ពឺ លោក អ៉ី សុខទី តំណាងអង្គភាពប្រឆាំងអំពើរពុករលួយ មានសមាសភាពចូលរួមចំនួន ៨១នាក់ ស្រី ១៣នាក់។