សកម្មភាពរបស់មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោក អញ្ជើញចុះមកពិនិត្យផ្ទាល់ដល់ស្ថានីយ៍កសិកម្ម នៃសាកលវិទ្យាល័យស្វាយរៀង

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោក បានអញ្ជើញចុះមកពិនិត្យផ្ទាល់ដល់ស្ថានីយ៍កសិកម្ម មហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យស្វាយរៀង។ ការអញ្ជើញចុះពិនិត្យផ្ទាល់នេះ គឺដើម្បីសិក្សាលើសក្តានុពលក្នុងការអភិវឌ្ឍបន្ថែមទៀត ដល់ស្ថានីយ៍កសិកម្ម ដើម្បីលើកកម្ពស់ការសិក្សា និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកសិកម្ម និងផ្នែកវិទ្យាសាស្ត្រសត្វ នៅក្នុងគម្រោងលើកកម្ពស់ការអប់រំឧត្តមសិក្សា ដំណាក់កាលទី២។