រសៀលថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង
ព្រមទាំងតំណាងក្រុមហ៊ុន ខេមប្រ៊ូ លីមីធីតបាននាំយក ម៉ាស៊ីនចម្រោះទឹកស្អាតខ្នាតធំចំនួន០១គ្រឿង ដែលជាអំណោយ របស់ ក្រុមហ៊ុន ខេមប្រ៊ូ លីមីធីត Cambrew Ltd មកប្រគល់ជូនដល់សាកលវិទ្យាល័យស្វាយរៀង សម្រាប់ បំពេញបន្ថែមលើតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ របស់បុគ្គលិក សាស្ត្រាចារ្យ គ្រូបង្រៀន និងនិស្សិត ដែលកំពុងបម្រើការ និងសិក្សានៅសាកលវិទ្យាល័យស្វាយរៀងព្រមទាំងវត្តមានរបស់ ឯកឧត្តម សាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត និងនិស្សិតស្ម័គចិត្តស.ស.យ.ក.ផងដែរដែលបានចូលរួមទទួលស្វាគមន៍រាក់ទាក់ក្នុងពិធីប្រគល់ ទទួលម៉ាស៊ីនចម្រោះទឹកស្អាតនេះ។