ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលការងារ (Career Center) នៃសាកលវិទ្យាល័យស្វាយរៀង

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលការងារ (Career Center) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង Mr. Tom Crubaugh អនុប្រធានបេសកកម្មស្តីទី នៃទីភ្នាក់ងារជំនួយអាមេរិច (USAID) តំណាងឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច ប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលការងារ (Career Center) នេះ ជាសមិទ្ធផលនៃការអនុវត្តគម្រោង USAID Digital Workforce Development Project និងដៃគូ Blum Center of the University of California, Berkeley។ ជាមួយគ្នានេះ លោកអនុប្រធានបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID​ ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ២០រូប ដែលបានសិក្សាជំនាញព័ត៌មានវិទ្យា និងមុខវិជ្ជាដែលទាក់ទងនឹងវិស័យឌីជីថល នៅសាកលវិទ្យាល័យស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនោះ មានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសាកលវិទ្យាល័យស្វាយរៀង ថ្នាក់ដឹកនាំ USAID លោក លោកស្រីជាភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ សហគ្រិនមកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត មាតាបិតានិស្សិត និងនិស្សិត សរុបប្រមាណ១៥០នាក់។   ... click to continue

កិច្ចប្រជុំជាមួយ​ Shunde Polytechnic ប្រទេសចិន

កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានចូលរួមកិច្ចប្រជុំពីចម្ងាយ តាមប្រព័ន្ធ ZOOM ជាមួយសាស្ត្រាចារ្យ និងមន្រ្តីបច្ចេកទេសមកពីសាកលវិទ្យាល័យ Shunde Polytechnic នៃប្រទេសចិន ក្នុងគោលបំណងរៀបចំ វគ្គបណ្តុះបណ្តាលតាមអនឡាញ ស្តីពី "បច្ចេកទេសកែច្នៃគ្រឿងសង្ហារឹម" ជូនដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង។ សមាសភាពអញ្ជើញចូលរួមប្រជុំរួមមាន៖ ១. លោក មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ២. ​បណ្ឌិត សិរី ម៉ារឌី មន្រ្តីទទួលបន្ទុកកិច្ចការទំនាក់ទំនងអន្តរជាតិ ៣. លោក ម៉ែន ជីវ័ន្ត បុគ្គលិកការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ ៤. លោក ទេព សួស្តី គ្រូបង្រៀន ៥. កញ្ញា រ័ត្ន ចាន់ស្រីនៅ គ្រូបង្រៀនកិច្ចសន្យា អង្គប្រជុំក៏បានពិភាក្សាគ្នាផងដែរអំពី កិច្ចសហប្រតិបត្តិរវាងសាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យ Shunde Polytechnic តាមរយៈការត្រៀមចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU ... click to continue

ការជ្រើសរើសនិស្សិត ចូលរួមកម្មវិធី CommTECH Nusantara 2023 (ចូលរួមតាមអនឡាញ)

សាកលវិទ្យាល័យស្វាយរៀង សូមជូនដំណឹងដល់និស្សិតទាំងអស់ ឲ្យបានជ្រាបថា វិទ្យាស្ថាន ITS នៃប្រទេសឥណ្ឌូនេស៊ីនឹងរៀបចំកម្មវិធី CommTECH Nusantara 2023 ដែលជាកម្មវិធីសិក្សាពីវប្បធម៌ សិល្បៈ ភាសាឥណ្ឌូនេស៊ី តន្ត្រី និងស្វែងយល់អំពីតំបន់ទេសចរណ៍សំខាន់ របស់ប្រទេសឥណ្ឌូនេស៊ីទាំងមូល។ កម្មវិធីនេះ នឹងជ្រើសរើសនិស្សិតចំនួន៥នាក់ ចូលរួមដោយឥតគិតថ្លៃ ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។ ម៉ោងសិក្សា ចាប់ផ្តើមរៀងរាល់ម៉ោង ២.០០-៥.០០ រសៀល។ សម្រាប់ការចុះឈ្មោះ គឺត្រូវDownload ពាក្យស្នើសុំនេះ 2023_CommTECH-Nusantara-Registration-Form ស្កេនលិខិតឆ្លងដែន កាតនិស្សិត និងរូបថត រួចផ្ញើទៅ Email: [email protected] ។ ផុតកំណត់ចុះឈ្មោះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ កម្មវិធីនេះ សិក្សាតាមកម្មវិធី ZOOM ដែលនឹងផ្ញើដោយភាគីបណ្តុះបណ្តាល។ សម្រាប់ទំនាក់ទំនងសាកសួរព័ត៌មានលម្អិត សូមទាក់ទង តាមរយៈ Email: [email protected] ឬតាមគេហទំព័រ https://bit.ly/CommTECH-ITS សម្រាប់ព័ត៌មានអំពីកម្មវិធី សូមអានលម្អិតលើខិត្តប័ណ្ណខាងក្រោម៖   ... click to continue

ពីធីផ្សព្វផ្សាយលើកទី៤ដល់និស្សិត ឆ្នាំទី១នៃសាកលវិទ្យាល័យស្វាយរៀងស្តីពីការចូលជាសមាជិក ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សា

ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះក្រុមការងារ យុវជនស.ស.យ.ក.ប្រចាំសាកលវិទ្យាល័យស្វាយរៀង បានរៀបចំ ពីធីផ្សព្វផ្សាយលើកទី៤ដល់និស្សិត ឆ្នាំទី១នៃសាកលវិទ្យាល័យស្វាយរៀង ចំនួន២១៤នាក់ ស្តីពីការចូលជាសមាជិក ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាតាមរយៈUYFC app និងកម្មវិធី#BeyondTheGames ... click to continue

ពិធីផ្សព្វផ្សាយលើកទី៣ដល់និស្សិតឆ្នាំទី១ ស្តីពីការចូលជាសមាជិក ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សា

ថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ វេលោម៉ោង៤.០០នាទីរសៀល លោក ឡឹក វីរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យស្វាយរៀង និងជាប្រធានក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យស្វាយរៀង​​ លោកប៉ែន ឌីណា ប្រធានផ្នែកយុវជន ផែនការ និងបណ្តុះបណ្តាល និងនិស្សិតដែលជាសមាជិក ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យស្វាយរៀងចំនួន៥រូប បានរៀបចំពិធីផ្សព្វផ្សាយលើកទី៣ដល់និស្សិតឆ្នាំទី១ វគ្គសិក្សាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំនួន១៨០នាក់ ស្តីពីការចូលជាសមាជិក ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សា និងសកម្មភាពបត់បេះដូង#BeyondTheGames ... click to continue

ការផ្សព្វផ្សាយអាហារូបករណ៍ទៅប្រទេសអូស្ត្រាលី (Australia Awards)

នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ និស្សិតឆ្នាំទី៣ និងទី៤ គ្រប់ជំនាញនៃសាកលវិទ្យាល័យស្វាយរៀង ចំនួន១៥០ នាក់ បានចូលរួមស្តាប់បទបង្ហាញ អំពីការផ្សព្វផ្សាយអាហារូបករណ៍ទៅប្រទេសអូស្ត្រាលី (Australia Awards ... click to continue

កិច្ចប្រជុំពិភាក្សា ជាមួយតំណាងធនាគារ ADB

ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការ និងក្រុមការងារ បានជួបប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ តំណាងធនាគារ ADB បានបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ អំពីសក្តានុពលនៃការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ច ក្រុងបាវិត និងជារួម សក្តានុពលនៃការអភិវឌ្ឍក្នុងខេត្តស្វាយរៀង ក្នុងនោះ ការពិភាក្សាបានផ្តោតសំខាន់ទៅលើចក្ខុវិស័យ របស់សាកលវិទ្យាល័យស្វាយរៀង ក្នុងតួនាទីបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ទាំងជំនាញបច្ចេកទេស និងជំនាញទន់ (Soft Skills ... click to continue

អបអរសាទរបេក្ខជន៣រូប នៃសាកលវិទ្យាល័យស្វាយរៀង

អបអរសាទរបេក្ខជន៣រូប នៃសាកលវិទ្យាល័យស្វាយរៀង ក្រុមនិស្សិត៣រូប នៃសាកលវិទ្យាល័យស្វាយរៀង ដូចមានរាយនាមខាងក្រោម៖ ១. និស្សិត ផូ ម៉ារី ២. និស្សិត អ៊ុក សារ៉ែន ៣. និស្សិត អ៊ាន សាវន បានចូលរួមប្រកួតកម្មវិធីវោហារស័ព្ទជាក្រុម ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ "ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette or Vape) និងផលិតផលអេចឈ៍ ធី ភី (HTPs ... click to continue