SVAY RIENG UNIVERSITY - CAMBODIA


ព័ត៌មាន និងព្រឹត្តិការណ៍

 សិក្ខាសាលាស្ដីពីការអភិវឌ្ឍសមត្ថភាព ការត្រិះរិះពិចារណា និងសន្និសីទ
សហការរៀបចំដោយ សភភព និង សសរ...

 ការកើនឡើងនៃការស្រាវជ្រាវ និង ការរីកចម្រើនផ្នែកព័ត៌មាន ពិសេសនៅតាមទីជនបទ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។ សាកលវិទ្យាល័យស្វាយរៀងនិងដៃគូ នឹងរៀបចំសន្និសីទថ្នាក់ជាតិស្តីពី ...

Five SRU students have been rewarded scholarships to China for Master of Textile Engineering. ...

Within the approval of Svay Reing University management boards, Research and Development Office ...

A Debate on Environment supported by the Ministry of Environment weekly shows on National Television ...

បង្ហាញទាំងអស់
សេចក្តីសង្ខេបនៃ ស.ស.រ.

សាកលវិទ្យាល័យស្វាយរៀង(ស.ស.រ.) ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ:⁣ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង ភាគអគ្នេយ៍នៃព្រះរាជាណាចក្រកម្ពុជា។

ស.ស.រ. បង្កើតឡើងដោយអនុក្រឹត្យលេខ ៧៣ អនក្រ បក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៥ និងសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៦។

ស.ស.រ. មានបុគ្គលិក សាស្ត្រាចារ្យ ប្រមាណ ១៥០នាក់ និស្សិតបានបញ្ចប់ការសិក្សាប្រមាណ ៣០០០នាក់ និង និស្សិតកំពុងសិក្សាជាង ៣០០០នាក់។ ស.ស.រ. បណ្តុះបណ្តាល ១២មុខជំនាញ រួមមាន គណនេយ្យ គ្រប់គ្រង ម៉ាឃីតធីង ធនាគារ-ហិរញ្ញវត្ថុ គណិតវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ ក្សេត្រសាស្ត្រ អភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រវេជ្ជសាស្ត្រសត្វ អក្សរសាស្ត្រអង់គ្លេស បកប្រែភាសាអង់គ្លេស និងរដ្ឋបាលសាធារណ:។

ស.ស.រ. ទទួលបានការទទួលស្គាល់ពេញសិទ្ធិពីគណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាលើការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងបានត្រៀមខ្លួនជាស្រេចក្នុងការទទួលការវាយតម្លៃគ្រឹះស្ថានទាំងមូល។

ស.ស.រ. សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ សហគ្រាស និង ស្ថាប័ននានាក្នុងប្រទេស ក៏ដូចជាសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនិងស្ថាប័ននានាទូទាំងពិភពលោក។

ស.ស.រ. ចូលរួមយ៉ាងសកម្មក្នុងគម្រោងស្រាវជ្រាវនានា ដោយរាប់ទាំងគម្រោងផ្តល់មូលនិធិដោយ គម្រោងលើកកម្ពស់គុណភាពនិងសមត្ថភាពឧត្តមសិក្សា ធនាគារពិភពលោក អេរ៉ាសមុសមុនឌុស និងសាកលិវទ្យាល័យដៃគូនានា។