ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ
ជាសាកលវិទ្យាល័យផ្តល់នូវការអប់រំ ការស្រាវជ្រាវ និងសេវាសហគមន៍ ប្រកបដោយគុណភាព ស្របតាមស្តង់ដាជាតិ និងទទួលស្គាល់ជាអន្តរជាតិ។

បេសកកម្ម

រួមចំណែកអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងសង្គម ព្រមទាំងចូលរួមលើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការសិក្សា ស្រាវជ្រាវ និងចែករំលែក ចំណេះដឹង​ ប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវ

គោលដៅ
-​ លើកកម្ពស់គុណភាពសិក្សាអប់រំ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាការងារ និងសង្គមជាតិ
-​ លើកកម្ពស់ការស្រាវជ្រាវ​ និងការបោះពុម្ពផ្សាយ
-​ បង្កើនការអភិវឌ្ឍសមត្ថភាព​ បុគ្គលិកបង្រៀន​ និងបុគ្គលិករដ្ឋបាល
- ជំរុញការផ្ដល់សេវាសហគមន៍ លើកកម្ពស់វប្បធម៌ និងបង្កើនកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
-​ កែលម្អ និងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ បរិស្ថាន​សិក្សា​ និងធនធានសិក្សា
- ពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងធនធានហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព