click image for large view

គ្រប់គ្រងពាណិជ្ជកម្ម

ការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងសកលលោកជាដំណើរការឈានទៅរក សកលភាវូបនីកម្ម​ដែលជា​យន្ដការ​​មួយជួយជម្រុញឲ្យព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យជាពិសេស​វិស័យពាណិជ្ជកម្ម។
ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនលើវិស័យពាណិជ្ជកម្ម មហាវិទ្យាល័យ​គ្រប់គ្រងពាណិជ្ជកម្ម​​នៃសាកល​វិទ្យាល័យស្វាយរៀង​បានផ្ដោតការយកចិត្តទុកដាក់​ជាសំខាន់​ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការផ្ដល់ឲ្យនូវជំនាញ​ផ្នែក​គ្រប់គ្រងពាណិជ្ជកម្មឲ្យមានលក្ខណៈសមស្របតាមស្តង់ដារទីផ្សារការងារប្រកបដោយ គុណភាព និង​ប្រសិទ្ធ​ភាពខ្ពស់។

បេសកកម្ម
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មមានបេសកកម្ម ៣ សំខាន់៖
១. អប់រំ និងបណ្ដុះបណ្ដាលនិសិ្សតគ្រប់កម្រិតប្រកបដោយគុណភាព និង​ប្រសិទ្ធភាពលើជំនាញ។
២. ស្រាវជ្រាវ និងអភិវឌ្ឍទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង សំដៅចូលរួម​ចំណែក​ដោះស្រាយបញ្ហាសង្គម។
៣. រួមចំណែកអភិវឌ្ឍសង្គមជាតិតាមរយៈការផលិតនូវធនធានមនុស្សប្រកប​ដោយ​ជំនាញវិជ្ជាជីវៈពិតប្រាកដ។

គោលបំណង
- ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដលើការគ្រប់គ្រងអាជីវកម្ម
- ពង្រឹងសមត្ថភាពនិស្សិតក្នុងការព្យាករ និងការវិភាគបញ្ហាសង្គមដែល​ប្រឈម​នឹង​អ្នកគ្រប់គ្រងអាជីវកម្ម
- ធ្វើឲ្យនិស្សិតបញ្ចប់ការសិក្សាដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឆ្លើយតបទៅ​នឹង​ទីផ្សារ​ការងារ​ដែលមាន​ភាព​ប្រកួត​ប្រជែង

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មចែកចេញជាបួនដេប៉ាតឺម៉ង់៖
- ដេប៉ាតឺម៉ង់គណនេយ្យ
- ដេប៉ាតឺម៉ង់គ្រប់គ្រង
- ដេប៉ាតឺម៉ង់ទីផ្សារ
- ដេប៉ាតឺម៉ង់ហិរញ្ញវត្ថុ និងធនាគារ

ទំនាក់ទនង
លោក ហាប់ ច័ន្ទណារ៉ា
ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម
ទូរសព្ទ៖ 012 889 884
អ៊ីម៉ែល៖ h_channara@sru.edu.kh

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម (បន្ទប់លេខ A005)
ទូរសព្ទ៖ 044 715 776
ទូរសារ៖ 044 715 778
អ៊ីម៉ែល៖ info@sru.edu.kh
គេហទំព័រ៖ www.sru.edu.kh