វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានធ្វើឲ្យសេដ្ឋកិច្ចជាតិ និងសហគ្រាសទូទៅ មានការរីកចម្រើនយ៉ាងខ្លាំងក្លា។ ជាក់ស្តែង​ក្នុង​ពេលបច្ចុប្បន្ន​ ស្ទើរគ្រប់ស្ថាប័ន ទាំងអស់ចាំបាច់ត្រូវតែប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដោយខានពុំបាន ដែលទាំងអស់​នេះ​ហើយធ្វើឲ្យបរិមាណតម្រូវការកម្លាំងពលកម្ម ផ្នែកព័ត៌មានវិទ្យាកើនទ្បើង។
បច្ចេកវិទ្យាព័ត៌មានវិទ្យាបានជួយសម្រួលដល់ការប្រតិបត្តិការងារជាច្រើនរបស់​បុគ្គលិកគ្រប់ជាន់ថ្នាក់ ដូចជាការ​រក្សាទុក​ទិន្នន័យ ការរុករកព័ត៌មាន និងឯកសារ ការទាក់ទង​ជាមួយអង្គភាពជាដៃគូរ និងតំបន់នានាយ៉ាងឆាប់រហ័ស។​មហាវិទ្យាល័យមានបន្ទប់កុំព្យូទ័រភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតសម្រាប់​និស្សិតអនុវត្ត។

បេសកម្ម
បណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសដែលមានលក្ខណ:សម្បត្តិខ្ពស់ អាចចូលរួម​ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍​សង្គម។

គោលបំណង
- ផ្តល់ឲ្យនិស្សិតនូវមូលដ្ឋានសម្ភារ:ស្រាវជ្រាវជំនាញ ផ្នែកស្រាវជ្រាវ  និងអភិវឌ្ឍន៍ក្នុង វិស័យវិស្វកម្ម ស្ថាបត្យកម្ម និងព័ត៌មានវិទ្យា។
- រៀបចំកម្មវិធីសិក្សាដែលអាចឆ្លើយតបនឹងឧស្សាហកម្មដែលកុំពុងមានការលូតលាស់ និងមានការផ្លាស់ប្ដូរ​ជាប្រចាំ។
- សម្រិតសម្រាំងសាស្រ្តាចារ្យដែលមានសមត្ថភាពក្នុងការបង្រៀន និងស្រាវជ្រាវ។

មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចែកចេញជាបីដេប៉ាតឺម៉ង់៖
- ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ (២០០៥)
- ដេប៉ាតឺម៉ង់គណិតវិទ្យា (២០០៨)
- ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យាពាណិជ្ជកម្ម (២០១២)

ទំនាក់ទនង
លោក ភួង សុខចាន់
ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
ទូរសព្ទ៖ 016 633 644
អ៊ីម៉ែល៖ psokchann@sru.edu.kh

មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (បន្ទប់លេខ D004)
ទូរសព្ទ៖ 044 715 776
ទូរសារ៖ 044 715 778
អ៊ីម៉ែល៖ info@sru.edu.kh
គេហទំព័រ៖ www.sru.edu.kh