ការចុះឈ្មោះចូលរៀន

សាកលវិទ្យាល័យស្វាយរៀងបើកការបណ្ដុះបណ្ដាលលើបីកម្រិតសិក្សាដែល ទទួលស្វាគមន៍សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់ មធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សាទាំងអស់ និស្សិត-សិស្សបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្ររង ឬមធ្យមសិក្សាបច្ចេកទេស គរុសិស្សបញ្ចប់ពីមជ្ឈមណ្ឌល គរុកោសល្យភូមិភាគ និងនិស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រ អាចបន្តការសិក្សា នៅសាកលវិទ្យាល័យស្វាយរៀងទៅតាមកម្រិតនៃសញ្ញាបត្ររបស់ខ្លួន។

លក្ខខណ្ឌចូលសិក្សា
- សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអាចបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ ឬបរិញ្ញាបត្ររងសម្រាប់គ្រប់ជំនាញ
- សិស្សប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអាចបន្តការសិក្សាថ្នាក់ បរិញ្ញាបត្ររងសម្រាប់គ្រប់ជំនាញ
- និស្សិតដែលមានបរិញ្ញាបត្ររង ឬមធ្យមសិក្សាបច្ចេកទេសអាចបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រទៅតាមមុខជំនាញរបស់ខ្លួន
- និស្សិតដែលមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន អាចបន្តការសិក្សានៅ ឆ្នាំទី២ ទៅតាមមុខជំនាញរបស់ខ្លួន
- សិស្សប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចបន្តការសិក្សាថ្នាក់ បរិញ្ញាបត្ររង
- និស្សិតដែលមានសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ (12+2) ពីមជ្ឈមណ្ឌល គរុកោសល្យភូមិភាគ ​ឯកទេស គណិត-រូប និង អង់គ្លេស-ខ្មែរ អាចបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និង បរិញ្ញាបត្រភាសាអង់គ្លេស នៅឆ្នាំទី៣ ឆមាសទី១ បន្ទាប់ពីបានបំពេញបន្ថែមក្រេឌីតមួយឆមាស។
- និស្សិត ឬមន្ត្រី ដែលមានសញ្ញាបត្របរិញ្ញាបត្រ អាចបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់បាន។

ម៉ោងសិក្សា
ថ្ងៃចន្ទ-សៅរ៍
- ពេលព្រឹក           07:00-08:30, 08:40-10:10, 10:15-11:45
- ពេលរសៀល    13:00-14:25, 14:30-15:55, 16:00-17:30
- ពេលល្ងាច          7:30-19:00, 19:15-20:45
ថ្ងៃសៅរ៍-អាទិត្យ   
- ពេលព្រឹក            07:00-08:30, 08:40-10:10, 10:15-11:45
- ពេលរសៀល    13:00-14:25, 14:30-15:55, 16:00-17:30

តម្លៃសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- ៧៥០ ដុល្លារ ក្នុងមួយឆ្នាំ​សម្រាប់និស្សិតទូទៅ
- ៧០០ ដុល្លារ ក្នុងមួយឆ្នាំ​សម្រាប់មន្ត្រីរាជការក្នុងខេត្ត
- ៦៥០ ដុល្លារ ក្នុងមួយឆ្នាំ​សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យស្វាយរៀង

ថ្នាក់បរិញ្ញាបត្រ
- ២៨០ ដុល្លារ ក្នុងមួយឆ្នាំ​ ឬ ១៤០ ដុល្លារ ក្នុងមួយឆមាស

ថ្នាក់បរិញ្ញាបត្ររង
- ១៨០ ដុល្លារ ក្នុងមួយឆ្នាំ​ ឬ ៩០ ដុល្លារ ក្នុងមួយឆមាស

ចាប់ផ្តើមចុះឈ្មោះពីថ្ងៃផ្សាយដំណឹងនេះតទៅ
    ចូលសិក្សានៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២
 
ទំនាក់ទំនង៖ ការិយាល័យសិក្សា បន្ទប់ A002 អគារ A
ទូរស័ព្ទ៖    011 411 778 / 016 233 778 / 077 979 778
អ៊ីមែល៖ registrar@sru.edu.kh